Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​និស្សិត​ឆ្នាំ​ទី​២ មើល​តាម​ការ​Live ផ្ទាល់​ពី​ការលក់​ផលិតផល​តាម Facebook បែកគំនិត​បន្លំ បើក​លុយ​គេ​វេរ​អោយ​ម្ចាស់​ផលិតផល រាប់ពាន់​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ យុវជន​ក្នុង​វ័យ​១៩​ឆ្នាំ​ម្នាក់​ត្រូវបាន​កំលាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួលគោក ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​លួច ចូល​មើល​តាម​ការ Live ផ្ទាល់ ការលក់​ផលិតផល​គណនី Facebook របស់គេ ហើយ​បាន​បន្លំ លួច​យក​លេខ​កូដ​សំងាត់ របស់គេ បើក​លុយ​ដែល​គេ​វេរ​អោយ បាន​ប្រាក់ រាប់ពាន់​ដុល្លា​នោះ​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៧​និង​២០​នាទី ដោយ​ជនរងគ្រោះ បញ្ជូន​មក​អោយ​ប៉ូលីស ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ទួលគោក ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ ឈ្មោះ ចាន់ ម៉េង​ឆាយ ហៅ ម៉េង​ឆាយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត​ឆ្នាំ​ទី​២ សាកលវិទ្យាល័យ​នីតិ សាស្ត្រ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​៤ ភូមិ​ជម្ពូរ​វ័ន្ត សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ផលិតផល​ខោអាវ និង​គ្រឿង​ហូប​តាម​អន​ឡាញ (Live FacebooK លក់ ) ស្នាក់​នៅផ្ទះ​លេខ​៦០ ផ្លូវ​លេខ​១៨៦ ក្រុម ទី​៤ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​សំភារ​:​បាត់បង់​មាន ទឹកប្រាក់​សរុប​ចំនួន​៤៥០០$ (​បួន​ពាន់​ប្រាំ​រយ​ដុល្លារ សហរដ្ឋអាមេរិក ) ។ វត្ថុតាង​ទទួល​មាន​៖ វិក័យ​ប​ត្រវេ​រលុយ និង​លេខ​កូដ​សំងាត់​ដក​លុយ​របស់​ក្រុមហ៊ុន​វេរ​លុយ ទ្រូ​ម៉ា​នី ចំនួន​០២​សន្លឹក មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣$ (​មួយរយ​ហុកសិប​បី​ដុល្លារ សហរដ្ឋអាមេរិក​) ទទួល​ពី​ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា ។​

​ប៉ូលីស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ធ​ទួលគោក​បាន​អោយដឹងថា កាល​ពី​កំឡុង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ ជនរងគ្រោះ​ឈ្មោះ សុខ ស៊ីណា បាន បើក​ផ្សព្វផ្សាយ​លក់​ផលិតផល​ខោអាវ និង​គ្រឿង​ហូប លក់​តាម​ការ​Live ផ្ទាល់ គណន​យ្យ Facebook ឈ្មោះ Ana Brand Brands ដោយ​លក់​តាម​អន​ឡា​ញ ឲ្យ​ភ្ញៀវ​ជា​ម៉ូយ​នៅតាម​បណ្ដា​រាជធានី និង​ខេត្ត និង​ក្រៅប្រទេស​ផង ដោយ​ពេល​ជនរងគ្រោះ​អន​ឡាញ​លក់​( Live ផ្ទាល់​) គឺ​បាន​ដាក់​លេខ ទូរស័ព្ទ​(015 969798 និង​លេខ​0888 969798 ) ដាក់​នៅ​ខាងលើ​ក្នុងពេល​កំពុង​Live ដើម្បី​ឲ្យ​ភ្ញៀវ​ទំនាក់ទំនង​មក​ទិញ និង​ងាយស្រួល ភ្ញៀវ​វេរ​លុយ​មក​ឲ្យ​វិញ​ពេល​ដែល​ភ្ញៀវ​ក​ម៉ង់ឥ​វ៉ាន់​រួច ដោយ​វេរ​លុយ​តាម រយ​:​ក្រុមហ៊ុន​វ៊ី​ង , អ៊ី​ម៉ា​នី និង​ទ្រូ​ម៉ា​នី ។ លុះ​មកដល់​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​បាត់​លុយ ដែល​ភ្ញៀវ​កុម្មង់​អីវ៉ាន់​វេរ​មកឲ្យ​ខ្លួន ហើយ​នៅពេល​ដែល​ជនរងគ្រោះ បាន​ទូរស័ព្ទ​ទៅ​ភ្ញៀវ ដែល​កុម្មង់​អីវ៉ាន់​នោះ ភ្ញៀវ​បាន​ប្រាប់ថា គេ​វា​លុយ​ឲ្យ​រួច​ហើយ​តាម​លេខ ទូ​រ ស័ព្ទ​015969798 និង​លេខ 0888969798 ក្នុង​ពេលនោះ​ជនរងគ្រោះ បានចាប់ផ្ដើម​បាត់​លុយ ជា​បន្តបន្ទាប់ ទឹកប្រាក់​សរុប​ចំនួន​៤៥០០$ ។ លុះ​ក្រោយ​មក​ជនរងគ្រោះ បាន​ជូនដំណឹង​ទៅខាង​បណ្ដា​ក្រុមហ៊ុន​វេរ​លុយ ទាំងអស់ បើ​មាន​ជន​ណា មក​យក​លេខ​របស់​ខ្លួន​ដែល មាន​លេខ 015969798 និង​លេខ 0888969798 មក​បើក​លុយ​យក​សូម​ទូរស័ព្ទ មក​ប្រាប់​ខ្លួន​ផង ។ រហូតមកដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ បាន​មក​លួច បើក យក​លុយ​របស់​ជនរ​ង​គ្រោះ​ទៀត អស់​មួយ​បុង​ចំនួន​៦៧$ បើក​នៅ​សាខា​ទ្រូ​ម៉ា​នី សង្កាត់​ចោមចៅ​ទី​៣ ហើយ​គេចខ្លួន​បាត់ ។ លុះ​មកដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១០​និង​១០​នាទី ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ ដដែល​បាន​មក​លួច បើក​លុយ​ទៀត ក៏​ត្រូវ​បាន​ខាង​សា់ខា​ក្រុមហ៊ុន​វេរ​លុយ​ទ្រូ​ម៉ា​នី នៅ​ខាង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទូរស័ព្ទ​មក​ប្រាប់​ជនរងគ្រោះ ហើយ​ជនរងគ្រោះ និង​បងប្អូន ក៏​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ល្អក់​ទី​៣ ចាត់ការ​តាម​ផ្លូវច្បាប់​តែម្ដង ។​

​ផ្អែក​តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ឈ្មោះ ចាន់ ម៉េង​ឆាយ បាន​សារភាព​ថា ខ្លួន​បាន​មក​លួច​បើក យក​លុយ​របស់​ជនរ​ង​គ្រោះ​នេះ បាន​៤​ដង មក​ហើយ​ដោយ​ប្រើប្រាស់ លេខ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ យក​ទៅ​បើក ដែល មាន​លេខ 015969798 និង​លេខ 0888969798 ហើយ​មាន​លេខ​កូដ របស់​ភ្ញៀវ​ដែល​ផ្ញើ​មកឲ្យ ដើម្បី​យក​ទៅ​បើក​យក​លុយ ដែល មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៣$ (​មួយរយ​ហុកសិប​បី​ដុល្លារ​សហរដ្ឋអាមេរិក​) ។​

​បច្ចុប្បន្ន​: ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើ​ការសាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×