Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គាប់​ឱ្យ​ម្ចាស់​រោង​ចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ អនុញ្ញាត​ឱ្យ​កម្មករ ឈប់​សម្រាក​៣​ថ្ងៃ ទៅ​បោះ​ឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល​នៅ​ដដែល

spot_img

ភ្នំពេញ ៖ ក្រសួង​ការងារ និ​ងបណ្ដុះប​ណ្ដា​លវិជ្ជាជីវៈ បាន​ប្រាប់ដល់​ម្ចាស់​និង​នាយក​រោងចក្រ សហ​គ្រាស គ្រឹះ​ស្ថាន​ការ​ងារ​ទាំង​អស់ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ​និយោជិត ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត​នី​តិ​កាល​ទី៦ នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ២០១៨ ខាងមុខនេះ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវអនុញ្ញាតឱ្យបុគ្គលិក និង​កម្មករ-កម្មការិនី​របស់ខ្លួន បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់​ធ្វើ​ការ​ទៀង​ទាត់​ជូនក​ម្មករនិយោជិតដដែល។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី១៣ ខែមិថុនានេះ បានឱ្យដឹងថា ការតម្រូវឱ្យនិយោជក ឬម្ចាស់រោងចក្រ សហ​គ្រាស គ្រឹះស្ថានការងារអនុវត្តបែបនេះ គឺដើម្បីជួយសម្រួលដល់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែល​នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។ ក្រសួងការងារ ក៏បង្គាប់ម្ចាស់ និង​នាយក​រោង​ចក្រ សហគ្រាស គ្រឹះស្ថាបទាំងអស់ អនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ បានធ្វើឡើងដោយយោងតាមលិខិតលេខ៩៦១គ.ជ.ប ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ ដោយ ៖ កូឡាប

spot_img
×