Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ​អតីត​គូ​ដណ្ដឹង វ៉ាន់ នី​ឡា ភ្ជាប់ពាក្យ ខណៈដែល​នាង កំពុង​បង្កាត់ភ្លើង​ស្នេហ៍​លួចលាក់​ជាមួយ​យុវជន​ម្នាក់

spot_img

​​ខណៈដែល​តារា​កំប្លែង វ៉ាន់ នី​ឡា កំពុង​លួច​បង្កាត់ភ្លើង​ស្នេហា​ថ្មី ដោយ​ព្យាយាម​បិទបាំង​ពី​ភ្នែក​មហាជន ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែមិថុនា នេះ អតីត​គូ​ដណ្ដឹង​របស់​នាង​ឈ្មោះ ផន រង្សី បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​ឈ្មោះ ហ៊ុន អា​ប៉ូ ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​លោក ផន រង្សី បាន​ភ្ជាប់ពាក្យ​ជាមួយ​តារា​កំប្លែង​វ័យក្មេង​សាច់​សខ្ចី វ៉ាន់ នី​ឡា កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​ក៏បាន​ចប់​ទៅវិញ​ត្រឹមតែ​រយៈពេល​ខ្លី ដោយបាន​លើកឡើងថា មិន​ចុះសម្រុង​គ្នា ហើយ​ក្រោយមក​ស្រាប់តែ​គេ​បានឃើញ​កូនស្រី លោកតា វិច ទ័​រ រូបនេះ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​យុវជន​ម្នាក់ ប៉ុន្តែ​នាង​នៅតែ​លាក់បាំង​ថា​ជា​បងប្អូន ខណៈដែល​យុវជន​រូបនោះ​ធ្លាប់បាន​បង្ហើប​ដោយ​ក្ដី​អន់ចិត្ត​ថា «​ធ្វើ​ម៉េច​គេ​ជា​តារា ស្រឡាញ់​ត្រូវតែ​ទ្រាំ​» ៕ សាវុធ​

spot_img
×