Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតតែ​ហ៊ាន​សាក់​កែវភ្នែក​ពណ៌​បៃតង ព្រមទាំង “​ច្រៀក​” អណ្តាត​ឲ្យទៅ​ជា​អណ្តាតព្រែក​

spot_img

​នារី​វ័យ ២៣​ឆ្នាំ រូបនេះ ពិតជា​ពេញចិត្ត​ពេញ​ថ្លើម​នឹង​រូបភាព​ថ្មី​របស់​ខ្លួន ក្រោយ​ពី​សាក់​កែវភ្នែក​ឲ្យមាន​ពណ៌​បៃតង និង​ពុះ​អណ្តាត​ឲ្យទៅ​ជា​អណ្តាតព្រែក ។

Amber Luke អាយុ ២៣​ឆ្នាំ បាន​ចំណាយ​ប្រាក់​ជាង ៦.០០០​ផោន​អង់គ្លេស ដើម្បី​សាក់​រូបភាព​ចម្លែកៗ​លើ​រាងកាយ ។ ៧​ឆ្នាំ​មកនេះ​នាង​មាន​រូបភាព​សា​ក់ជាង ៥០ ហើយ​ក្នុងនោះ​លេចធ្លោ​ជាង​គេ​គឺ​សាក់​ប្តូរ​កែវភ្នែក​ឲ្យទៅ​ជា​ពណ៌​បៃតង​តែម្តង ។​

​ទោះ​បី​ដើម្បី​ទទួលបាន​កែវភ្នែក​ខុស​គេ​លើ​លោក នាង​ត្រូវ​ទ្រាំទ្រ​នឹង​ការឈឺចាប់ ព្រមទាំង​ប្រឈម​ហានិភ័យ​ត្រូវ​ខ្វាក់​អស់​មួយ​ជីវិត​ក្តី តែ​នាង​ពិតជា​ពេញចិត្ត​នឹង​រង្វង់​ភ្នែក​ថ្មី​របស់​ខ្លួន​ណាស់ ។​

​កោតតែ​នឹកឃើញ​ច្រៀក​អណ្តាត និង​ទាញ​ត្រចៀក​ឲ្យ​វែង​ថែមទៀត ។

​នាង​ចែករំលែក​ថា ការ​សាក់​ភ្នែក​របស់​ខ្ញុំ​ប្រព្រឹត្ត​ទៅ​រយៈពេល ៤០​នាទី អារម្មណ៍​ពិតជា​ខ្លាំងក្លា និង​ឈឺចាប់ ព្រោះ​ខ្ញុំ​ត្រូវ​បើក​ភ្នែក​ដើម្បីឲ្យ​គេ​ចាក់សា​ក់​សម្រាប់​ភ្នែក​នីមួយៗ​ដល់​ទៅ ៤​ដង​ឯង​ណោះ ។ ទន្ទឹម​នោះ​ខ្ញុំ​មិន​អាច​សម្លឹង​ឃើញ​អ្វី​ក្នុង​រយៈពេល​៣​សប្តាហ៍ ។​

​មិត្តភក្តិ​របស់​ខ្ញុំ​ស្ងើចសរសើរ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​កែវភ្នែក​បៃតង​ដូច​សត្វ​នា​គស ។ ពួកគេ​ហៅ​ខ្ញុំ​បែបនេះ ព្រោះតែ​ភ្នែក​របស់​ខ្ញុំ​ដូច​នាគ ហើយ​អណ្តាត​របស់ខ្ញុំ​ក៏​ពុះ​ច្រៀក​ជា​ពីរ​ដូច​នាគ​ដែរ ។​

​បច្ចុប្បន្ន​នាង​មាន​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម Instagram 21.000 នាក់ ។​

​នាង​មាន​បំណង​សំលៀង​ធ្មេញ​មុខ​ពីរ​ឲ្យ​មុតដូចជា​ខ្មោចឆៅ ។​ ចន្ទ្រា

 

spot_img
×