Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លើស​ពី​សាហាវ គ្រា​ដែល​បុរស​ម្នាក់​យក​ជើង​ដែល​ពេទ្យ​កាត់ចោល យកមក​ធ្វើ​ម្ហូបអាហារ​ជប់លៀង​មិត្តភក្តិ​

spot_img

​បុរស​ម្នាក់​បាន​យក​ជើង​ដែល​ពេទ្យ​បង្ខំចិត្ត​ត្រូវ​កាត់​ចេញមក​ធ្វើ​ជា​អាហារ​ជប់លៀង​មិត្តភក្តិ ។ មុន​នោះ​គ្មាន​នរណា​ដឹង​ទេ ទើបតែ​សប្តាហ៍​កន្លង​មក​រឿងរ៉ាវ​របស់​បុរស​ខាងលើ​ត្រូវបាន​បង្ហាញ​លើ​បណ្តាញ​សង្គម Reddit ។​

​បុរស​នោះ​ជ្រក​ក្រោម​ឈ្មោះ​ថា​នៅ​លើ​គណនី IncrediblyShinyShart ។ ប្រមាណ​២​ឆ្នាំមុន គាត់​បាន​រង​គ្រោះថ្នាក់​ច​រាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ រួច​ពេទ្យ​បង្ខំចិត្ត​ត្រូវ​កាត់​ជើង​របស់​គាត់​ចោល ។ គាត់​បាន​សុំ​រក្សា​ជើង​ដែល​ត្រូវ​កាត់​នោះ​ទុក ក្រោយពេល​ធ្វើ​លិខិត​ស្នាម​តាមច្បាប់​កំណត់​ជា​មួយ​មន្ទីរពេទ្យ គាត់​ក៏​យក​វា​មក​ក្លាស្សេ​ទុក​នៅ​ផ្ទះ ។​

​ក្រោយ​ពេល​ជា​ពី​មុខរបួស គាត់​បាន​អញ្ជើញ​មិត្តភក្តិ ១១​នាក់ មក​ជប់លៀង​នៅ​គេហដ្ឋាន​ខ្លួន ក្រៅពី​អាហារ​ផ្លែឈើ​បង្អែម​ផ្សេងៗ នៅ​មាន​គ្រឿងក្លែម​មួយ​មុខ​យ៉ាង​ពិសេស បុរស​នោះ​សរសេរថា ៖ ខ្ញុំ​ត្រូវ​ចុះហត្ថលេខា​សន្យាថា នឹង​កប់​ចោល​ផ្នែក​រាងកាយ​ដែល​ត្រូវ​កាត់ចេញ ដើម្បី​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​សាសនា ។ ម្តាយ​ខ្ញុំ​បាន​បើក​ឡាន​ដឹក​ខ្ញុំ រួម​ទាំង​សំណល់​ជើង​នោះ តែ​គាត់​ពុំបាន​ដឹងថា ខ្ញុំ​បាន​បរិភោគ​វា​ឡើយ ។

​ខ្ញុំ​ចង់​បង្កក​វា​ទុក​ដែរ ប៉ុន្តែ​ចំណាយ​បង្កក​វា​ថ្លៃ​ណាស់​ដល់​ទៅ ១.២០០​ដុល្លារ​ឯណោះ ខ្ញុំ​ពុំ​មាន​លុយ​ច្រើន​បែប​នេះ​ទេ ។ ទោះ​យ៉ាងណា​ខ្ញុំ​ពុំបាន​ប្រាប់​អ្នក​មក​ចូលរួម​ថា​នោះ​ជា​សាច់​របស់ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​ពិតជា​ធ្វើ​វា​ដោយ​ផ្ទាល់​ដៃ ៕

ឆ្អឹង​បាតជើង​ត្រូវ​បែកខ្ទេច ។​

  

 

 

spot_img
×