Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ទម្លាយ​ចេញ​បញ្ហា​សំខាន់បំផុត ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក​

spot_img

​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ឲ្យ​ដឹងថា តៃវ៉ាន់​គឺជា​បញ្ហា​សំខាន់បំផុត ហើយ​រំញោច​បំផុត​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក គ្រា​លោក​បាន​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី ៩/១១​នេះ​។​

​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន ស្វាគមន៍​លោក ដូ​ណា​ល់ ត្រាំ នៅ​ធាន​អាន​ម៉េ​ន ថ្ងៃទី ៩/១១

​តាម Reuter ថ្វី​ត្បិត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន ពុំ​បើកចំហរ​និយាយ​ពី​បញ្ហា​តៃវ៉ាន់ ក្នុង​សន្និដ្ឋាន​សារព័ត៌មាន​នា​រដ្ឋធានី​ប៉េកាំង​ក្តី តែ​ក្នុងកិច្ចសន្ទនា​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំង​២ នៅ​ប៉េកាំង ថ្ងៃទី ៩/១១ ត្រូវបាន​រំលឹក​ឡើងដល់​បញ្ហា​នេះ ក្នុង​ប្រកាស​របស់​ក្រសួងការបរទេស​ចិន​។​

​ក្រសួង​បរទេស​បាន​ដកស្រង់​ប្រសាសន៍​របស់លោក​ស៊ី ជិន​ពៀន ពោល​ទៅកាន់​លោក Trump ថា “​បញ្ហា​តៃវ៉ាន់​ជា​បញ្ហា​ស្នូល ហើយ​រំញោច​ព្រមទាំង​សំខាន់បំផុត​ក្នុង​បំណងទាក់ទង​ចិន​-​អាមេរិក ទាក់ទិន​ដល់​គ្រឹះ​នយោបាយ នៃ​ចំណងទាក់ទង​នេះ​”​។​

​ប្រកាស​ខាងលើ​នៅបាន​ឲ្យ​ដឹង​បន្ថែមថា លោក​ស៊ី បាន​ពោល​ទៅកាន់​លោក Trump ថា ៖ “​ចិន​សង្ឃឹមថា ភាគី​អាមេរិក និង​គាំទ្រ ហើយ​បន្ត​គោរព​គោលការណ៍ “​ចិន​តែ​១”​។ ថ្វីត្បិតតែ​ពុំ​រក្សា​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់ តែ​អាមេរិក​នៅតែ​ធ្វើ​ឲ្យ​ចិន “​ក្តៅ​មុខ​” គ្រា​មានការ​ធ្វើ “​ពាណិជ្ជកម្ម​អាវុធ​” ជាមួយ​កោះ​នេះ​។​

​មុន​នោះ​ចិន​ក៏​បង្ហាញ​ពី​ការ​ពុំ​ពេញចិត្ត គ្រា​ប្រធានាធិបតី ត្រាំ បាន​សន្ទនា​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ Tsai Ing-wen ក្រោយពេល​លោក ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតីអាមេរិក ចុងឆ្នាំ ២០១៦​។ វា​ជា​លើក​ទី​១ ហើយ​ដែល​ប្រធានាធិបតី​អាមេរិក ទើប​ជាប់ឆ្នោត​បាន​រំលង​ចោល​គោល​ការទត មាន​រាប់​ទសវត្សរ៍​-​ជា​គ្រឹះ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក ចំពោះ​បញ្ហា​តៃវ៉ាន់​៕ សូ​យ​ន​

spot_img
×