Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​និ​ច​សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ទៅ​ភ្នំ​អេ​វឺ​រ៉េ​ស​ជាមួយ​រថយន្ត Ford Everest

spot_img

ភ្នំ​អេ​វឺ​រ៉េ​សមាន​កម្ពស់​រហូតដល់​ទៅ 8,000​ម៉ែត្រ ដែលជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ ដោយសារតែ​ផ្លួ​វ​តំបន់ភ្នំ​អេ​វឺ​រ៉េ​សមាន​សភាព​លំបាក​ខ្លាំង និង​មាន​កម្រិត​អុកស៊ីសែន​ទាប និង​មាន​មនុស្ស​តិចតួច​បំផុត​ឆ្លងកាត់​តំបន់​នោះ​។​

​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ឆ្លងកាត់ និង​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​បំផុត​នៅតាម​ខ្ពង់រាប​ទី​បេ​ហើយ​ចូលទៅ​ជួរ​ភ្នំ​ហិមាល័យ​ដែលមាន​កំពូលភ្នំ​ខ្ពស់បំផុត​ចំនួន 13 កន្លែង​នៅ​ជុំវិញ​ភ្នំ​អេ​វឺ​រេស​វា​គឺជា​ដំណើរ​កម្សាន្ត​ផ្សងព្រេង​មួយ​ដែល​មិន​ដូច​ទៅនឹង​ការធ្វើដំណើរ​ផ្សងព្រេង​ផ្សេងៗ​ទៀត​នោះទេ សូម្បីតែ​ការធ្វើដំណើរ​ដោយ​រថយន្ត​ក៏​ពុំមាន​ភាពងាយស្រួល​ដែរ​។​

​នៅ​កម្ពស់​ជាង 3,000​ម៉ែត្រ កម្រិត​ខ្យល់​អុកស៊ីសែន​កាន់តែ​ទាប នៅ​កម្ពស់ 4,000​ម៉ែត្រ មនុស្ស​ជាច្រើន​ចាប់ផ្តើម​ទទួលរង​នូវ​ការ​ក្អួតចង្អោរ ឈឺក្បាល​និង​ការ​គេង​មិន​លក់​ហើយ​នៅ​កម្ពស់ 5.000​ម៉ែត្រ វា​អាច​នឹងមាន​ការពិបាក​ដកដង្ហើម​ជាង​ធម្មតា​។ ដូច្នេះ​មុននឹង​ចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​បែបនេះ អ្នក​ត្រូវ​រៀបចំ​សម្ភារៈ​ចាំបាច់​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ដំណើរ​ផ្សងព្រេង​ដែលមាន​ស្ថានភាព​បែបនេះ​តម្រូវឱ្យមាន​ការរៀបចំ​ល្អិតល្អន់​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ម្យ៉ាងទៀត នៅតាម​ផ្លូវ​គ្មាន​ហាង​លក់​ឥ​វ៉ាន់​នោះទេ ដូច្នេះ​គ្រប់យ៉ាង​ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​។ បញ្ហាសំខាន់​ដែល​ត្រូវ​ដោះស្រាយ​មុនគេ​គឺ​ជ្រើសរើស​រថយន្ត​ដែល​អាច​ទប់​ទល់នឹង​ស្ថានភាព​នៃ​តំបន់​នោះ ការប្រែប្រួល​សីតុណ្ហភាព​ក៏ដូចជា​ស្ថានភាព​ផ្លូវ​តំបន់ភ្នំ​ទី​បេ​ផងដែរ​។​

​លោក Ian Foston វិស្វករ​កម្មវិធី​រប​ស់​រថយន្ត Ford Everest បាន​មានប្រសាសន៍ថា​៖ “​មូលហេតុ​ដែល Ford Everest គឺជា​ជម្រើស​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការធ្វើដំណើរ​បែបនេះ ដោយសារ​គុណភាព និង​សមត្ថភាព​ពិសេស​ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​ភ្នំ​នោះទេ​”​។ “​យ៉ាងណាមិញ ផ្លូវ​តំបន់ភ្នំ​អេ​វឺ​រ៉េ​ស ជា​ផ្លូវ​ដែលមាន​ឧបសគ្គ​ច្រើន និង​ពិបាក​ធ្វើដំណើរ​ជាទីបំផុត ប៉ុន្តែ ជាមួយ​រថយន្ត Ford Everest ឧបសគ្គ​ទាំងអស់នោះ​ពុំមែន​ជា​បញ្ហា​ទៀតឡើយ​”​។​

“​រថយន្ត Ford Everest បាន​បំពាក់​នូវ​ប្រព័ន្ធ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ សន្សំសំចៃ​ប្រេង និង​ប្រព័ន្ធ​បូម​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​មិន​ថា​នៅលើ​ផ្លូវ​លំបាក ឬ​ផ្លូវ Highway នោះទេ​”​។​

​ហេតុអ្វី​បានជា​អ្នក​គួរ​ជ្រើសរើស​រថយន្ត Ford Everest សម្រាប់​ផ្លូវ Off-road?

1.​ប្រព័ន្ធ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ដែល​ជួយ​អ្នកបើកបរ​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ដោយ​ភាពងាយស្រួល​និង​ទំនុកចិត្ត​។​
2.​ប្រព័ន្ធ​ជើង​ក្រោម​ដ៏​ឆ្លាត​វៃ ដែល​អាចជួយ​ឲ្យ​លោកអ្នក​បើកបរ​ប្រកបដោយ​ផាសុកភាព​ជាមួយនឹង​ស្ថានភាព​ផ្លូវ​គ្រប់​ព​ប្រភេទ​។​
3.​ផ្នែក​ខាងក្នុង​ធំ​ទូលាយ​និង​មាន​ភាពទាន់សម័យ មាន​កៅ​ដល់​ទៅ​អី​បី​ជួរ​។​
4.​ប្រព័ន្ធ​ធ្វើ​ចលនា​ពី​ម៉ាស៊ីន​ទៅ​ប្រអប់លេខ​ដែល​អាច​ភ្ជាប់​និង​ផ្ដាច់​លេខ​ដោយ​ស្វ័យប្រវត្ត និង​សន្សំសំចៃ​ប្រេង ដែល​អាច​ឲ្យ​លោកអ្នក​បើកបរ​បាន​ទាំង​ផ្លូវ​ធម្មតា​ផ្លូវ​ដែលមាន​ស្ថានភាព​លំបាក​។​
5.​ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ 4×4 ដែលមាន​ភាព​ឆ្លាត​វៃ អាចធ្វើ​ឲ្យ​កង់​ទាំង 4 មាន​ចលនា​នៅពេល​ជាប់ផុង ឬ​មាន​ឧបសគ្គ​នានា​។​
6.Ford Everest មាន​កម្ពស់​ពី​ដី 225mm និង​អាច​ចុះ​ទឹកបាន​រហូត 800mm​។

spot_img
×