Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ព្រោះតែចង់ល្បីនៅលើ YouTube យុវជន១ក្រុមនាំគ្នាធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យនៅទីសាធារណៈ តែលទ្ធផល…(មានវីដេអូ)

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ ថ្មីៗ​នេះ បានចាប់ផ្តើម​ប្រតិបត្តិការ​តាម «​ប្រមាញ់​» ក្រុមអ្នកលេង​យូ​ធូប «Youtuber» ចំនួន​៤​នាក់ បន្ទាប់ពី​ពួកគេ​បាន​បង្ក​ការរំខាន​យ៉ាង​អនាធិបតេយ្យ នៅលើ​ដងផ្លូវ​សាធារណៈ​ជាច្រើន ។​

​មេប៉ូលីស Chalermkiart Sriworakhan បានចេញ​បញ្ជា​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់ បន្ទាប់ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះថា Wanchalerm Permasem កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បាន​ចែករំលែក​ឃ្លី​ប​វីដេអូ YouTube បង្ហាញ​ពី​បុរស​៤​នាក់ បានធ្វើ «​សកម្ម​ភាពមិន​សមរ​ម្យ​» ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ។​

​បុរស​៤​នាក់​ត្រូវបាន​ជឿជាក់ថា គឺជា​ក្រុម​ធ្វើ​សកម្មភាព​ដ៏​ចម្លែក​នេះ ដើម្បី​ស្វែងរក​ភាពល្បីល្បាញ​នៅលើ YouTube តាមរយៈ​ការថត​ឃ្លី​ប​ពី​ទិដ្ឋភាព​ពួកគេ​នាំគ្នា​ចេញ​រត់​ប៉ាតណាប៉ាតណី​គ្មាន​ស​ណ្ឋា​ប់​ធ្នាប់ នៅក្នុង​ទីកន្លែង​ផ្សេងៗ និង​បន្ទាប់មក យក​ឃ្លី​ប​ខ្លីៗ​ទាំង​នោះមក​ផ្គុំ​ចូលគ្នា​ធ្វើជា​វីដេអូ​មួយ ។​

​ក្នុងចំណោម​រឿង​ដទៃទៀត ពួកគេ​ក៏ត្រូវ​បានឃើញ​រំអិល​ខ្លួន​ចុះ តាមរយៈ​បង្កាន់ដៃ​ជណ្តើរយន្ត​, លោត​ពីលើ​ដំបូល​ស្ថានីយ​រថភ្លើង​, លោត​ពីលើ​របង​ផ្លូវ ក៏ដូចជា​ឡើងរត់​​ជាន់​​ដំបូង​រថយន្ត​គេ​ដោយ​ផ្លោះ​រំលង​ពី​​១​គ្រឿង​​ទៅ​​១​គ្រឿង​​​​​ដែល​កំពុង​ជាប់​ស្ទះចរាចរណ៍​ជាដើម ។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន បាន​រិះគន់ថា ពួក​យុវជន​ទាំងនេះ​កំពុង​បង្ក​ភាព​រំខាន និង​បំផ្លិចបំផ្លាញ​រថយន្តរ​បស់​អ្នកដទៃ ៕ ឧ​ត្ត​ម​

spot_img
×