Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុម្ម៉ង់​ស៊ុប​គ្រឿង​សមុទ្រ ពេល​បរិភោគ​ទើប​ដឹងថា វា​ជា​ស៊ុប​… កន្លាត​សោះ​

spot_img

​តាម Huaxi City Daily ចុះផ្សាយ​ហេតុការណ៍​ខ្ពើមរអើម​មួយ នៅ Haikou ខេត្ត Hainan ភាគ​ខាងត្បូង​ប្រទេស​ចិន​។ កាលពី​សប្តាហ៍​កន្លងមក នារី​ពីររូប ឈ្មោះ Zhang និង Zhao ពិតជា​មាន​សំណាង​អាក្រក់ ដែល​បាន​ស្គាល់​រសជាតិ “​ស៊ុប​កន្លាត​” ដែល​ពុំ​ធ្លាប់មាន ។

Zhang ឲ្យដឹងថា ដំបូង​ពួកគេ​គិតថា វា​ជា​សម្បក “​ងាវ​ខ្មៅ​” នៅ​ក្នុង​ឆ្នាំង​ស៊ុប​ដែល​ប្រើ​ឱសថ​បុរាណ ។ ប៉ុន្តែ​នៅពេល​ពួកគេ​ខាំ ទើប​ដឹងថា​ពុំមែន​សោះ ។ Zhao ប្រាប់ថា នាង​ទទួល​អារម្មណ៍​ពេល​អណ្តាត​របស់​នាង​ប៉ះ​ជើង​កន្លាត​នេះ ហើយ​នឹង​បែក “​ខ្ទិះ​” ក្នុង​ពោះ​វា​ចេញ ក្អួត​បណ្តើរ​ពួកគេ​ក៏​យក​កន្ត្រង​មក​ដួស​ក៏​ឃើញ​មាន​កន្លាត​ចំនួន ៧​ទៀត ។​

​ពួក​នាង​បាន​ប្រាប់​អ្នកកាសែត​ទាំង​កំហឹង​ក្រេវក្រោធ​ថា បែប​នេះ​ហើយ​ពួកនាង​នៅ​ត្រូវ​រង​ទទួល​ប្រតិកម្ម​របស់​ម្ចាស់​ហាង​ដោយ​ចោទថា ពួក​នាង​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​ហាង ។ ហេតុផល​ដែល​ម្ចាស់​ហាង​រូបនេះ​លើកឡើង​នោះ កាន់តែ​មិន​អាច​ទទួលយក​បាន​ព្រោះ​គាត់​និយាយ​ថា “​ប្រសិនបើ​ឃើញ​កន្លាត​តែ​មួយ​ក្បាល​នោះ​អាច​បណ្តាលមកពី​ចង្ក្រាន​ធ្វើ​អនាម័យ​ពុំ​ស្អាត ប៉ុន្តែ​ដល់​ទៅ ៨​ក្បាល សួរថា តើ​នរណា​ជឿ ។​

​ម្ចាស់​ហាង​រូបនេះ​បែរជា​ចោទប្រកាន់​ថា នារី​ទាំង​ពីរ​មាន​ចេតនា​យក​កន្លាត​មក​បោះ​ចូល ។​

​តាម​របាយការណ៍​របស់​អ្នកកាសែត​នោះទោះ​បីលោក លី ដែល​ជា​ម្ចាស់​ហាង តែ​ក្រោយមក​ក៏បាន​ផ្តល់​អាហារ​ជំនួស​ដល់​ភ្ញៀវ​ទាំងពីរ ព្រមទាំង​សងជំងឺចិត្ត​ផងដែរ ។ ប៉ុន្តែ​នារី​ទាំងពីរ​បាន​ទាត់ចោល​សំណូមពរ​នេះ រួច​សម្រេចចិត្ត​ធ្វើការ​ប្តឹងប្តល់​រកខុសរកត្រូវ​ឲ្យ​ទាល់តែ​បាន ។​

​មិនមែន​មួយ​ក្បាល​ទេ គឺ​កន្លាត​ដល់​ទៅ ៣​ក្បាល​ឯណោះ ។ សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត ហើយ​ម្ចាស់​ហាង​ក៏​ត្រូវ​រង​នូវ​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ ៕ សូ​យ​ន​

spot_img
×