Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន​ ចូលរួម​ពិធី​បើក​វើ​ល​ខាប់​នៅយប់​ថ្ងៃ​ព្រហស្បតិ៍​ (មានវីដេអូ)

spot_img

លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ​ប្រធានាធិបតី​រុស្ស៊ី​ បានចូលរួម​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពិភពលោក​ក្របខ័ណ្ឌ​ហ្វី​ហ្វា​ឆ្នាំ ២០១៨ ដែល​​ចាប់ផ្តើម​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មិថុនា​ និង ទស្សនាការ​ប្រកួត​បើកឆាក​រវាង​រុស្ស៊ី​និង​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​កីឡដ្ឋាន Luzhniki នៅ​ទីក្រុង​មូ​ស្គូ​។​

​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ​វើ​ល​ខាប់​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ការប្រកួត​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ចំនួន១២ នៅ​ទូទាំង​ទីក្រុង​ចំនួន ១១ របស់​រុស្ស៊ី​។

​លោកពូ​ទីនបាន​ថ្លែង​នៅ​សមាជ​ហ្វី​ហ្វា​លើក​ទី​៦៨ នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​១៣ មិថុនាថា “​ប្រទេស​របស់​យើង​ត្រៀម​រួចរាល់​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ហ្វី​ហ្វា​វើ​ល​ខាប់ និង​ផ្តល់ជូន​គ្រប់គ្នា​ដែល​នឹង​មក​ប្រទេស​រុស្ស៊ី​ជាមួយ​ផាសុកភាព​អតិបរមា និង អារម្មណ៍ល្អ​បំផុត ដែល​អាចទៅរួច​”​៕

សូយន

spot_img
×