Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អេ​ស្ប៉ា​ញ​បណ្តេញ​គ្រូបង្វឹក មុន​ការប្រកួត​វើ​ល​ខាប់​មួយថ្ងៃ​ (មានវីដេអូ)

spot_img

លោក Julen Lopetegui អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​មុន​ការប្រកួត​វើ​ល​ខាប់​មួយថ្ងៃ បន្ទាប់ពី​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​មិន​សប្បាយចិត្ត ដោយសារ​ទទួលយក​ការងារ​ជាមួយ​ក្លិ Real Madrid ។​

​ព័ត៌មាន​នេះ​កើតមាន​៤៨​ម៉ោង​មុនពេល​ក្រុម​អេ​ស្ប៉ា​ញ​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​ពូ​ល B ហើយ​លោក ហ្វឺ​ណាន​ដូ ហៀ​រ៉ូ (Fernando Hierro) ត្រូវបានតែងតាំង​ជំនួស​លោក Lopetegui។

​តាម​ដឹងថា លោក ល្វី​ស រូ​ប៊ី​ឡេស (Luis Rubiales) ដែលជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​មិន​សប្បាយចិត្ត បន្ទាប់ពី​ក្លិប Real Madrid បញ្ជាក់ថា លោក Lopetegui គឺជា​គ្រូបង្វឹក​ថ្មី​របស់​ខ្លួ​ន៕

សូយន

spot_img
×