Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ត្រូវ​រាំងស្ទះ ជួប​ការលំបាក​ជាច្រើន ។ លុយកាក់​ល្អប្រសើរ មាន​បន្ថែម​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ត្រូវ​ខំ​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​កុំឲ្យ​មាន​ភាព​ប្រេះឆា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់​ថ្ងៃនេះ​អាច​បញ្ចេញ​ទុន​វិនិយោគ​សម្រេច​ជោគជ័យ​។ មនោសញ្ចេតនា គួរ​មាន​សកម្មភាព​រ៉ូមែ​នទិ​កខ្លះ​ក្នុងទំនាក់ទំនង​មនោ​សញ្ចេ​ត​នា ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​បំណងប្រាថ្នា ។ លុយកាក់ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការធ្វើ​វិនិយោគ​ជំនួញ​រក​ចំណេញ មនោសញ្ចេតនា គួរ​បង្ហាញ​ទឹក​ដែល​អ្នក​មាន​ចំពោះ​គូស្នេហ៍ នឹង​ទទួលបាន​ចម្លើយ​ដ៏​កក់ក្តៅ ។

​ឆ្នាំ​ថោះ ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី​អាច​បង្ក​ទំនាស់​ក្នុង​ការងារ​នៅ​ថ្ងៃនេះ ។ លុយកាក់ ត្រូវ​ទុកដាក់​ទ្រព្យសម្បត្តិ​ឲ្យបាន​ល្អ​ក្រែង​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរ​និយាយស្តី​ទន់ភ្លន់ កុំ​គ្រោតគ្រាត​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ មិនល្អ​ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ រង​សម្ពាធ​ហិរញ្ញវត្ថុ ចំណូល​ធ្លាក់ចុះ ។ មនោសញ្ចេតនា និយាយស្តី​ប្រយ័ត្នប្រយែង ព្រោះ​ងាយ​កើតមាន​ទំនាស់​ក្នុង​ថ្ងៃនេះ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន កុំ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​តែ​បែរជា​ត្រូវ​ចំណាយ​ទៅ​វិញ​ច្រើន ។ មនោ​សញ្ចេ​ត​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ​មុន​សម្រេច​កិច្ចការ​អ្វី​មួយ​កុំ​ឲ្យ​រង​ការស្តីបន្ទោស ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ជ្រុល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​លុយកាក់​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា គួរ​ពិភាក្សា​គ្នា​ដោយ​ត្រង់ៗ​ក្នុង​រឿង​មនោសញ្ចេតនា ទើប​ចំណង​ស្នេហ៍​អាច​គង់វង្ស​យូរអង្វែង ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវមាន​ឥរិយាបថ​ដាច់ខាត​ពេល​ដោះស្រាយ​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ពី​ខាងក្រៅ ។ មនោ​សញ្ចេ​នា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​រកា ៖ ការងារ រលូន​ល្អ អាច​សម្រេចបាន​ជោគជ័យ គ្រប់​ភារកិច្ច ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​សម្រេច​បោះទុន​រក​ស៊ី ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ជាង​មុន ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន ធ្វើឲ្យ​អ្នក​នឿយហត់ ល្ហិតល្ហៃ ។ លុយកាក់​ថ្ងៃនេះ​មិន​ត្រូវ​វិនិយោគ​ផ្សារ​ហ៊ុន​។ មនោសញ្ចេតនា ងាយ​មាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ចេះ​ដាក់​ខ្លួន​តាម​កាលៈទេសៈ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ការ​រ​ស៊ី​ជួញដូរ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕​

spot_img
×