Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាមេរិក ៖ សមយុទ្ធ​យោធា​រួម​អាមេរិក​-​កូរ៉េខាងត្បូង ត្រូវ​ផ្អាក​គ្មាន​ការកំណត់​

spot_img

​នៅ​ថ្ងៃ​ទី ១៤ មិថុនា មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់ ឲ្យដឹងថា បណ្តា​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ត្រូវ​ផ្អាក​គ្មាន​ការកំណត់ ។​

​មន្ត្រី​រូប​នេះ បានលើកឡើង​ការប្រកាស​ខាងលើ បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រោយ​សន្និសីទ​កំពូល​អាមេរិក កូរ៉េខាងជើង នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី ១២ ខែមិថុនា ។ ដោយឡែក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា បានប្រកាសថា ក្រុង​សេ​អ៊ូ​ល អាច​ពិនិត្យ​ដើម្បី​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សមយុទ្ធ​រួម​ជាមួយ​អាមេរិក សំដៅ​កសាង​ជំនឿ​ទុកចិត្ត​គ្នា ក៏ដូចជា​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​ក្រុង​ព្យុងយ៉ាង ។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​កូរ៉េខាងជើង អនុវត្ត​ការរំសាយ​នុយក្លេអ៊ែរ​នោះ កូរ៉េខាងត្បូង ក៏​នឹង​បន្ត​ធ្វើការ​ចរចា​បន្ថយ​ចំណង​ទាក់ទង​តានតឹង មុន​នេះ​ឲ្យ​កាន់តែ​ធូរស្រាល​ថែម​ទៀត ហើយ​កូរ៉េខាងត្បូង មានជំនឿថា ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម Pamunjom នឹង​ត្រូវបាន​គោរព ។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​បាន​បញ្ជា​ទៅកាន់​សមាជិក NSC ដែល​រួម​មាន​រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រមុខ​ការទូតឲ្យ​សហការ​ជិតស្និទ្ធ​ជាមួយ​ភាគី​អាមេរិក ក្នុង​បញ្ហា​ផ្អាក​សមយុទ្ធ​នេះ ។​

​គួររំលឹកថា កូរ៉េខាងត្បូង អាមេរិក មាន​ពលទាហាន ២៨.៥០០​នាក់ នៅ​កូរ៉េ​ខាងត្បូង ហើយ​ជា​ប្រចាំ​ពួកគេ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​ធំ​ជាមួយ​កងទ័ព​កូរ៉េខាងត្បូង ហើយ​នេះ​ជា​មូលហេតុ​ដែល​កូរ៉េខាងជើង​មុន​នោះ​ចោទប្រកាន់ថា ជា​ការគំរាមកំហែង​ចំពោះ​សន្តិសុខ​ខ្លួន ៕ ចន្ទ្រា​

spot_img
×