Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​រុស្ស៊ី​ឈ្លោះប្រកែក​គ្នា​បញ្ហា​គាំទ្រ ឬ​ទប់ស្កាត់​នារី​រុស្ស៊ី ទាក់ទង​ជាមួយ​ភ្ញៀវ​ទេសចរណ៍​នាឱកាស World Cup ២០១៨

spot_img

​តំណាងរាស្ត្រ​រុស្ស៊ី Pletnyova បាន​ទូន្មាន​តាម​វិទ្យុ​ដល់​ស្ត្រី​រុស្ស៊ី​ទាំងឡាយ​ថា ពុំ​ត្រូវ​ទាក់ទង​ជាមួយ​ជនបរទេស​ក្នុងអំឡុងពេល​ប្រព្រឹត្តទៅ​នៃ World Cup ២០១៨ នេះ ។ ស្ត្រី​តំណាងរាស្ត្រ​រូប​នេះ​លើកឡើង​ថា ៖ “​នឹង​មាន​ក្មេងស្រី​រុស្ស៊ី​ជាច្រើន ដែល​ដាច់​យប់​ជាមួយ​ភ្ញៀវ​បរទេស ហើយ​នឹង​មានគភ៌ ។ ក្មេង​ទាំងនោះ​នឹងរង​ស្នាមរបួស​ផ្លូវចិត្ត ដោយសារ​ត្រូវ​បោះបង់ចោល ខណៈពេល​ដែល​ម្តាយ​ពួក​វា​ក្លាយទៅជា​ស្ត្រី​មេម៉ាយ ។​

​អ្នកស្រី Pletnyova តំណាងរាស្ត្រ​រុស្ស៊ី​ថា មិន​គួរ​ទាក់ទង​ជាមួយ​ភ្ញៀវ​បរទេស​ឡើយ ។​

​ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​កីឡា​ទេសចរណ៍ និង​យុវជន​នៃ​រដ្ឋសភា​រុស្ស៊ី Mikhail Degtyarev បាន​ទាត់​ចោល​ទស្សនៈ​ខាង​លើ ហើយ​បាន​ថ្លែងថា ៖ គួរតែ​មាន​ឲ្យបាន​ច្រើន​នូវ​រឿង​ស្នេហា រដូវ World Cup ពោល​គឺ​គួរតែមាន​យុវជន​ប្រុស​ស្រី​ដែល​គួរតែ​ពេញចិត្ត​ពេញ​ថ្លើម​គ្នា​ក្នុង​រដូវ​កាល​នេះ ។​

​លោក​សង្កត់ធ្ងន់​ថា ក្មេង​ដែល​កើតឡើង​ទាំង​នោះ​ថ្ងៃក្រោយ វា​នឹង​ដឹងថា ខ្លួនឯង​វា​គឺជា​លទ្ធផល​នៃ​ចំណង​ស្នេហា​ចាប់ផ្តើម​ពី World Cup ២០១៨ ។ កុំ​ឃាត់​វា​អី ! ចូរ​ទុកឲ្យ World Cup សាង​ឡើង​នូវ​រឿង​ស្នេហា​គូ​ស្វាមីភរិយា​ឆ្លងដែន​… ៕ សូ​យ​ន​

spot_img
×