Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យសុខាភិបាលកម្ពុជាថៃ ធ្វើសហប្រធាន ពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល សម្រាប់ការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន

spot_img

ភ្នំពេញ ៖ ព្រះរាជាណាក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រួមគ្នាធ្វើជាសហប្រធាន បើកកិច្ចប្រជុំពិភាក្សា លើកទី២​ស្តីពីការ​អនុវត្ត​គម្រោង សហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរយៈពេល៣ឆ្នាំបន្តទៀត ក្នុង​ការពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល សម្រាប់ការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ។

បើតាមប្រភពព័ត៌មានទទួលបាន ពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន​អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអញ្ជើញធ្វើជាសហប្រធាន ជាមួយ លោកវេជ្ជបណ្ឌិត Supakit Sirilak, Chief of Inspector, General Inspection Division នៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំកិច្ចប្រជុំលើកទី២ នៃ​គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល​ នៃប្រទេសទាំងពីរ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ នាប្រទេសថៃ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈ នៃព្រះរាជាណាចក្រថៃ បានពិភាក្សាលម្អិត​លើការ​អនុវត្តន៍កិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពគ្នា ជំរុញការអនុវត្តផែនការ សកម្មភាពរយៈពេល៣ឆ្នាំ​(២០១៧-​២០១៩) និងបន្តការពិភាក្សាគ្នា នៅឆ្នាំក្រោយទៀត នូវចំណុចសហប្រតិបត្តិការថ្មី ដូចជា ការចែករំលែកព័ត៌មាន លើជំងឺឆ្លង​ការពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល សម្រាប់ការជួយសង្គ្រោះបន្ទាន់ សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ជាដើម។

កិច្ចសហប្រតិបត្តិការនេះផ្តោតលើគម្រោងសំខាន់ៗមួយចំនួនដូចជា៖ ១.កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ តាមបណ្តោយព្រំដែន។ ២.កម្មវិធីឆ្លើយតបសង្រ្គោះបន្ទាន់សុខភាពសាធារណៈ ។ ៣. គម្រោងគ្រប់គ្រងសុខភាពតាមបណ្តាច្រកព្រំដែន ។ ៤.លើកកំពស់ យុទ្ធសាស្រ្ត One Health Approach ។ ៥. ពង្រឹងសមត្ថភាពក្នុងការផ្តល់ សេវាថែទាំ និងការគ្រប់គ្រងការឆ្លងរោគ។ ៦.បណ្តុះបណ្តាល​គ្រូ​​បង្គោលស្តីពីអេពីដេមីសាស្រ្ត ។ ៧. ការពង្រឹងប្រព័ន្ធបញ្ជូនជំងឺ ។ ៨. ការបង្កើតមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ខែមិថុនា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនានេះ លោក​សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើជាសហប្រធាន ជាមួយលោក សាស្រ្តាចារ្យ Piyasakol Sakolsatayadorn រដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈនៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពីកិច្ច​សហ​ប្រតិ​បត្តិការ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ។

ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈថៃ បានចុះអនុស្សរណនៃការយោគយល់គ្នា​ស្តីពីការអភិវឌ្ឍវិស័យ​សុខា​ភិបាល នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងបាងកក។

ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ ឲ្យមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាព ការបង្កើនផែនការសកម្មភាព រយៈពេល៣ឆ្នាំ (2017​-2019)។ កិច្ចប្រជុំលើកទី២នេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តកិច្ចសហប្រតិបត្តិការកត្តាប្រឈម ក៏ដូចជាការពិនិត្យមើលលទ្ធភាព នៃការពង្រឹងកិច្ចសហការបន្ថែមទៀត។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងការអរគុណចំពោះភាគីថៃ ដែលតែងតែផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាលកម្ពុជា​និងបានស្នើសុំឲ្យភាគីថៃ បន្តគាំទ្រដល់គម្រោង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់​ប្រកបដោយស្មារតី​សាមគ្គីភាព និងមិត្តភាព៕ ដោយ៖កូឡាប

spot_img
×