Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​មនុស្ស​៩​នាក់​

spot_img

តាកែវ​៖ នៅ​ថ្ងៃទី ០៩ ខែវិច្ឆិការ ២០១៧ ម្សិលមិញ​នេះ​កំលាំង​អាវុធហត្ថ​ខេត្តតាកែវ បានចេញ​ប្រតិ​ប​តិ្ត​ការដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ បាន​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤​ករណី​ផ្សេងគ្នា​គឺ​នៅ​ស្រុក​ត្រាំកក់​ពីរ​ករណី ក្រុង​ដូន​កែវ​១​ករណី និង​ស្រុក​ទ្រាំង​១​ករណី ក្នុងនោះ​កំលាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ០៩​នាក់ រួម​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក 4,14 ក្រាម ។​

​លោក​វរៈ​សេនី​យ៏​ឯក ង៉ែត ចាន់​ធី បានអោយដឹងថា នៅក្នុង​ថ្ងៃ​ម្សិ​ញ​នេះ​កំលាំង​ជំនាញ​របស់​យើង​បានធ្វើការ​បង្ក្រាប​លើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ចំនួន ៤​ករណី​ផ្សេងគ្នា នៅក្នុង​ទឹកដី​ស្រុក​ត្រាំកក់ ក្រុង​ដូន​កែវ និង​ស្រុក​ទ្រាំង បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​ទាំង ០៩​នាក់​នោះ គឺ​ដោយសារ​តែមាន​ការសហកា​រ​ល្អ​ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ រួម​ជាមួយនិង​កំលាំង​សំងាត់ ទើប​ឈៀនទៅដល់​ការឃាត់ខ្លួន​មុខសញ្ញា​ទាំងនេះ​បាន​។ ក្នុងនោះដែរ​លោក​មេបញ្ជាកា​រ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ក៏បាន​ធ្វើការ​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សហការ​ជាមួយនិង​សមត្ថកិច្ច ដើម្បី​រក្សា​អោយបាន​នៅ​សុ​វត្តិភាព​ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ជនសង្ស័យ​ដែលជា​អ្នកញៀន​ថ្នាំ នេះ​ត្រូវបាន​ចាត់ទុកថា​ជា​អ្នកបង្ករ​អុកឡុក និង​ធ្វើអោយ​អ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម ដូច្នេះ​សម​ត្ត​កិច្ច​មាន​តួនាទី​ត្រូវតែ​ធ្វើការ​បង្ក្រាប​អោយអស់​។​

​ក្នុងករណី​ទាំង​៤​ខាងលើ​នោះ​សមត្ថកិច្ច​ដកហូត​បាន ម្សៅ​ក្រាម ស​ថ្លា ចំនួន 12 កញ្ចប់ ទំងន់ សរុប 4,14 ក្រាម ទូរស័ព្ទ 12​គ្រឿង (N ចុច​ពិល ) សំភារៈ​សេព​ថ្នាំញៀន មួយចំនួន ម៉ូតូ 01​គ្រឿង មា​ក្យ ស្កុប​ពី ព​ណ៏​ស អត​ស្លាក​លេខ និង​រថយន្ត 01​គ្រឿ មា​ក្យ កូ​រ៉ែ ពណ៌ ស ស្លាក​លេខ 2B 7729 ភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាតំបូង​ខេត្តហើយ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ២០១៧​នេះ​៕ តាកែវ​

spot_img
×