Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប បញ្ជាក់ជាថ្មី ពីការគូសសញ្ញាគាំទ្រគណបក្ស លើសន្លឹកឆ្នោត

spot_img

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អ្នកបោះឆ្នោត សូមគូសសញ្ញាធិក ឱ្យ​បាន​ត្រឹម​​ត្រូវ ក្នុងប្រអប់បួនជ្រុង ឬក្នុងក្រឡោនរាង ចតុកោណកែង របស់គណបក្សនយោបាយ ដែលខ្លួនពេញចិត្ត​ជាជាង​សញ្ញាផ្សេងៗ​ទៀត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មី ចំពោះការគូសសញ្ញាគាំទ្រ គណបក្សលើសន្លឹកឆ្នោត ក្នុងនោះ​មាន​សញ្ញាធិក សញ្ញាខ្វែង សញ្ញា + សញ្ញា – សញ្ញា / សញ្ញា \ សញ្ញា V សញ្ញា U សញ្ញារាងអក្សរយូផ្កាប់ចុះក្រោម សញ្ញា ០ សញ្ញា ( សញ្ញា ) សញ្ញា ~ ឬសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×