Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន អញ្ជើញ​គីម ជុង​អ៊ុន ទៅ​ទស្សនកិច្ច​រុស្ស៊ី នៅ​ខែ​កញ្ញា​

spot_img

​ក្រោយ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី ១២ ខែមិថុនា ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ម្សិលម៉ិញ​នេះ ប្រធានាធិបតី​រុស្ស៊ី​ ពូ​ទីន បាន​អញ្ជើញ​មេដឹកនាំ​គីម ជុង​អ៊ុន មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​តាមរយៈ​លោក Kim Yong-nam ។​

​ប្រធានាធិបតី ពូ​ទីន ចាប់ដៃ​ប្រធាន​ក្រុមប្រឹក្សា​កំពូល​កូរ៉េខាងជើង Kim Yong-nam នៅ​វិមាន​ក្រែម​ឡាំ ថ្ងៃទី ១៤ ខែមិថុនា ។​

​លោក Kim Yong-nam កំពុងស្ថិត​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ចូលរួម​ពិធី​សម្ពោធ​បើក World Cup ហើយ​លោក​បាន​ប្រគល់​លិខិត​របស់​មេដឹកនាំ គីម ជុង​អ៊ុន មួយច្បាប់​ជូន​លោកពូ​ទីន ។​

​បន្ទាប់​ពី​ស្វាគមន៍​ដ៏​ជោគជ័យ​នៃ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងត្បូង គីម ជុង​អ៊ុន លោកពូ​ទីន និយាយ​បន្ថែម​ថា “​ជំនួប​នេះ​បាន​ជួយ​ច្រានចោល​នូវ​ស្ថានការណ៍​លំបាកលំបិន ព្រមទាំង​ត្រួសត្រាយ​ផ្លូវ​ដើម្បី​សម្រេច​រាល់​បញ្ហា ដោយ​សន្តិវិធី និង​ការទូត​” ៕ ចន្ទ្រា​

​សម្រង់​ខណៈ​ពេល​សំខាន់​ក្នុង​សន្និសីទ​កំពូល អាមេរិក​-​កូរ៉េខាងជើង ថ្ងៃទី ១២ ខែមិថុនា​។​

spot_img
×