Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិ​ករ​ទេសចរណ៍ អាច​បង្កើត​ប្រព័ន្ធ QR Code​ចូលរួម ចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ​នូវ “​ចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​” សំដៅ​ជំរុញ និង​លើកទឹកចិត្ត ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ឱ្យ​ខិតខំ​ប្រឹងប្រែង​ផ្ដល់​សេវា បដិសណ្ឋារកិច្ច​ល្អ​ប្រកប ដោយ​ស្ដង់ដារ ត្រឹមត្រូវ ស្មោះត្រង់ និង​កក់ក្ដៅ​ដល់​ភ្ញៀវទេសចរ គាំទ្រ​ផ្សព្វផ្សាយ យុទ្ធនាការ កម្ពុជា​៖ “​ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ផ្ដល់​ភាព​កក់ក្ដៅ ដល់​ភ្ញៀវ​ទេសចរ ។​

​ក្រសួង​ទេសចរណ៍ បាន​រៀបចំ​ឯកសារ “​គោលការណ៍​ណែនាំ បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​” និង​បាន​បង្កើត​កម្មវិធី QR Code វាយតម្លៃ​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ អាច​ផ្ដល់​មតិ​យោបល់ លើ​ការផ្ដល់​សេវា​របស់​មូលដ្ឋាន អាជីវកម្ម​ទេសចរណ៍​ចំនួន ៧ ដូចជា សេវា​សណ្ឋាគារ សេវា​ភោជនីយដ្ឋាន សេវា​ទី​ភ្នាក់​ងារ​ទេសចរណ៍ សេវា​ស្ប៉ា និង​ម៉ាស្សា សេវា​មណ្ឌល​កម្សាន្ដ​មនុស្សពេញវ័យ សេវា​លក់​វត្ថុ​អនុស្សាវរីយ៍ និង សេវា​ដឹកជញ្ជូន​ទេសចរណ៍​។​

​ប្រតិ្តបត្តិករ​ទេសចរ​ណ៍ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ទទួល​បាន​ការបណ្តុះ​បណ្តាល អំពី​របៀប​ចូលរួម​ការប្រឡង​ប្រណាំង បដិសណ្ឋារកិ្ច​ច​ល្អ ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី “​បដិសណ្ឋារកិច្ច​ល្អ​” កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ចំនួន​ប្រមាណ​៧០០​នាក់​។​

​លោក ណេ​ប សាមុត អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ថ្លែងថា មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ អាច​ចុះ​ឈ្មោះ​ចូលរួម ក្នុង​ចលនា​ប្រឡង​ប្រណាំង បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ទាញយក QR Code សម្រាប់​ប្រើប្រាស់ ក្នុង​ការស្ទង់មតិ​យោបល់ ឬ​ប្រើប្រាស់ QR Code លើ​វិក្កយបត្រ ឬ​សម្ភារៈ​ផ្សព្វផ្សាយ​នានា របស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍រ​បស់​ខ្លួន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×