Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ត្រៀម​លុបចោល​បទបញ្ជា​ហាមឃាត់​សកម្មភាព​នយោបាយ​មួយផ្នែក​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នៅ​ថ្ងៃទី ១៤ ខែមិថុនា ម្សិលម៉ិញ​នេះ បាន​ដក​សម្តី​ឧបនាយក​រដ្ឋមន្ត្រី​ថៃ ទទួលបន្ទុក​សន្តិសុខ ការពារជាតិ ឧត្តមសេនីយ៍ឯក Prawit Wongsuwon ឲ្យដឹងថា លោក​នឹង​ធ្វើ​ជា​អធិបតី​នៃ​ជំនួប​ជាមួយ​តំណាង​បណ្តា​គណបក្ស​នយោបាយ នៅ​ចុងខែ​នេះ ដើម្បី​ពិភាក្សា​អំពី​ការលុបចោល​បទបញ្ជា​ហាមឃាត់​មួយ​ផ្នែក​លើ​សម្មភាព​នយោបាយ ដែល​ធ្លាប់​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​តាំង​ពី​រដ្ឋប្រហា​រ​នៅ​ឆ្នាំ ២០១៤ មក​ម្លេះ ។​

​ឧត្តមសេនីយ៍ឯក Prawit Wongsuwon

​ឧបនាយករដ្ឋមន្ត្រី Prawit អះអាងថា លោក​ត្រូវបាន​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​បញ្ជា​ឲ្យធ្វើ​ជា​អធិបតី​នៃ​អង្គប្រជុំ​ដើម្បី​ពិនិត្យ​ប្រការ​ខ្លះ នៃ​បទបញ្ជា​ហាមឃាត់​ខាងលើ ។ ប៉ុន្តែ​លោក​បង្ហើប​ថា បទបញ្ជា​ដែល​អាច​លុបចោល​មួយ​ផ្នែក​នោះ​គឺ​ការ​អនុញ្ញាត​ឲ្យ​បណ្តា​គណបក្ស​នយោបាយ​រៀបចំ​ជំនួប​ប្រជុំ នឹង​បញ្ចូល​បក្ស​ជន​ថ្មី​របស់​ខ្លួន ។ រី​ឯ​សកម្មភាព​បំផុសបំផុល​ចលនា​ស្វែងរក​សន្លឹកឆ្នោត​នៅ​ពុំ​ទាន់​ត្រូវបាន​អនុញ្ញាត​ទេ រហូត​ទាល់តែ​ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ មាន​ប្រសិទ្ធភាព ៕ សូ​យ​ន​

spot_img
×