Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ ទិវា​យោគៈ​អន្តរជាតិ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦-១៧ ខែមិថុនា ឆ្នាំ​២០១៨​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​

spot_img

​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​រៀបចំ “​ទិវា​យោគៈ​អន្តរជាតិ​” លើក​ទី​៤ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។​

​ដោយ​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​រៀបចំ “​ទិវា​យោគៈ​អន្តរជាតិ​” លើក​ទី​៤ (4th International Day of Yoga) ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ និង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីតាំង​ចំនួន ៤​ដូចខាងក្រោម​៖ ១.​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ :០០​នាទី​ព្រឹក នា​បរិវេណ ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក​ ។ ២.​ខេត្ត ​ព្រះសីហនុ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ :០០​នាទី នា​បរិវេណ​មុខ​ឆ្នេរ​សុខា ៣.​ខេត្តសៀមរាប ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក នា​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ៤.​ខេត្ត​បាត់ដំបង ទី​១៧ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៧ :០០​នាទី​ព្រឹក នា​បរិវេណ​មុខ​សាលាខេត្ត​ ។

​ទិវា​យោគៈ​អន្តរជាតិ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​ការធ្វើ​លំ​ហាត់ប្រាណ​សមាធិ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​សម្រួល​ចលនា​សាច់ដុំ ចលនា​សរសៃឈាម​ឲ្យ​ស្រួល​សម្រាប់​សុខភាព​រាងកាយ​របស់​យើងទាំងអស់គ្នា​។​

​ដោយ​យល់ឃើញថា ទិវា​នេះ​មាន​សារប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា ក្រសួងទេសចរណ៍​សូម អញ្ជើញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ចូលរួម​ធ្វើ​លំ​ហាត់​កាយ​សុខភាព​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ឲ្យបាន​កុះករ និង​ដោយ​សេរី​។​

​របៀប​ហាត់ប្រាណ​បែប​សមាធិ ដែល​ហៅថា យោគៈ (YOGA) មាន​ប្រភព​ដើម​មក​ពី​ឥណ្ឌា ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។ យោគៈ បាន​ទាក់ទាញ​ការចូលរួម​ពី​មនុស្សម្នា​ជាច្រើន ដោយហេតុ​ថា វា​ជា​វិធី​មួយ​ដែល​អាច​ជួយ​សម្រួល​ស្មារតី គ្រប់គ្រង​អារម្មណ៍ និង​នាំមក​នូវ​សុខភាព​ទៀតផង​។​

​តាម​សេចក្តីអធិប្បាយ​របស់​គ្រូបង្ហាត់​យោគៈជន​ជាតិ​ឥណ្ឌា​បញ្ជាក់ថា យោគៈ គឺជា​ការអនុវត្ត កាយ វិញ្ញាណ បែប​បុរាណ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​សមាធិ និង​ការផ្តោត​ទៅលើ​ចលនា​នៃ​ការដកដង្ហើម​ចេញ​និង​ចូល ដែល​មាន​ដើមកំណើត​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ ការអនុវត្ត​លំ​ហាត់ប្រាណ​បែបនេះ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​។​

​មន្ត្រី​ទំនាក់ទំនង​នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក SUDHIR GOSWAMI បញ្ជាក់ថា តាមពិត​ទៅ​ទិវា​យោគៈ​អន្តរជាតិ ត្រូវបាន​កំណត់​ជា​ផ្លូវការ​គឺ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា រៀងរាល់ឆ្នាំ តែ​ដោយសារ​ឆ្នាំនេះ​ពេលវេលា​មិន​អំណោយផល ទើប​ទិវា​យោគៈ​អន្តរជាតិ​នៅ​លើ​ទឹក​អង្គរ​សៀមរាប ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​វិញ​។​

​តាម​ការស្រាវជ្រាវ​ពី​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានបង្ហាញ​ថា យោគៈ និង​ប្រាសាទ​អង្គរ​មាន​ទំនាក់ទំនង​គ្នា​ច្បាស់លាស់ ដូចជា​រូបចម្លាក់​នៅ​ប្រាសាទ​បន្ទាយស្រី និង​តាមរយៈ​សិលាចារឹក​និយាយថា​នៅ​សតវត្ស​ទី​១០ មាន​ព្រះរាជ​គ្រូ​បាន​ដឹកនាំ​ធ្វើ​យោគៈ​នៅ​តំបន់​អង្គរ​ផងដែរ​។ មិនតែប៉ុណ្ណោះ ក្រៅពី​នាំមក​នូវ​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត របៀប​ហាត់ប្រាណ​បែប​យោគៈ ដែល​ប្រារព្ធ​ឡើង​នៅលើ​ទឹកដី​អង្គរ​សៀមរាប​នេះ​គឺជា​ផ្នែក​មួយ​ដែល​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​កាន់​កម្ពុជា​ជា​បន្ត​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×