Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​ស្តីពី បច្ចុប្បន្នភាព​បទ​បញ្ញាត្តិ​ថ្មីៗ ស្តី​ពី​ពន្ធដារ​ព្រមទាំង​វិធាន និង​នីតិវិធី​សម្រាប់​បែងចែក​ចំណូល និង​ចំណាយ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រៀបចំ​សិក្ខាសាលា​មួយ ស្តីពី បច្ចុប្បន្នភាព​បទ​បញ្ញាត្តិ​ថ្មីៗ ស្តី​ពី​ពន្ធដារ ព្រមទាំង​វិធាន និង​នីតិវិធី​សម្រាប់​បែងចែក​ចំណូល និង​ចំណាយ​ក្នុងចំណោម​បុគ្គល​ទាក់ទិន ក្រោម​អធិបតីភាព លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នា​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក វ៉ាន់ ពុទ្ធិ​ពល បានឲ្យដឹងថា សិក្ខាសាលា​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ដល់​ក្រុមហ៊ុន​-​សហគ្រាស បាន​យល់ដឹង​អំពី​នីតិវិធី និង​វិធីសាស្ត្រ នៃ​ការបែងចែក​ចំណូល និង​ចំណាយ​ក្នុងចំណោម​បុគ្គល​ទាក់ទិន ឱ្យស្រប​តាម​គោលការណ៍​ជំហោង​ដៃ និង​បទ​បញ្ញាត្តិ ស្តី​ពី​ពន្ធដារ ដោយ​ជៀសវាង​ប្រតិ​ប​តិ្ដ​ការផ្ទេរ​ថ្លៃ ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ទីផ្សារ​ជាក់ស្តែង ព្រមទាំង​ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​បទ​បញ្ញាត្តិ​ថ្មីៗ ស្តី​ពី​ពន្ធដារ​បន្ថែមទៀត​។​

​លោក​អគ្គនាយករង​បាន​បញ្ចាក់​បន្ថែមថា ក្នុង​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការណែនាំ​ចង្អុលបង្ហាញ​ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រៀបចំ​ប្រកាស​សារាចរ​ណែនាំ និង​សេចក្តីជូនដំណឹង​ជាច្រើន ស្រប​តាម​ការកើនឡើង​ជា​លំដាប់ នូវ​សកម្មភាព​ពាណិជ្ជកម្ម​ថ្មីៗ ការរីកចម្រើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​ស្ថេរភាព​នយោបាយ របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ដើម្បី​ផ្តល់​ភាពងាយស្រួល ក្នុង​ការអនុវត្ត​របស់​ក្រុមហ៊ុន​-​សហគ្រាស និង​ភាគី​ពាក់​ពន្ធ័​។​

​ជាក់ស្តែង​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី បច្ចុប្បន្នភាព​បទ​បញ្ញាត្តិ​ថ្មីៗ ស្តី​ពី​ពន្ធដារ​ព្រមទាំង​វិធាន និង​នីតិវិធី​សម្រាប់​បែងចែក​ចំណូល និង​ចំណាយ ក្នុងចំណោម​បុគ្គល​ទាក់ទិន និង​ចូលរួម​ចំណែក​ខ្ពស់ ក្នុង​ការពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ ហើយ​តាមរយៈ​សិក្ខាសាលា​នេះ សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ បន្ថែមទៀត ស្តីពី​វិធីសាស្ត្រ​សម្រាប់​បែងចែក​ចំណូល និង​ចំណាយ​ក្នុងចំណោម​បុគ្គល​ទាក់ទិន ប្រតិបត្តិការ​ជំហោង​ដៃ សហគ្រាស​សម្ព័ន្ធ​ញាតិ និង​បទ​បញ្ញាត្តិ​ថ្មីៗ ស្តី​ពី​ពន្ធដារ ព្រមទាំង​អាច​ឈ្វេងយល់​កាន់តែ​ស៊ីជម្រៅ​ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ គោរព​ឱ្យបាន​ខ្ចាប់ខ្ចួន នូវ​ការអនុវត្ត​ច្បាប់​ស្តីពី​សារពើពន្ធ និង​ជៀសវាង​នូវ​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ ដែល​អាច​នាំ​ទៅដល់​ការ​ទទួលរង​នូវ​ការផាកពិន័យ និង​ទោសទណ្ឌ​ផ្សេងៗ ពី​សំណាក់​រដ្ឋាភិបាល​សារពើពន្ធ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្ឃឹម​យ៉ាង​មុតមាំ​ថា ធុរកិច្ច​ដែល​បាន​ចូលរួម​នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការអនុវត្ត​ច្បាប់ ឱ្យ​កាន់តែ​មាន​ភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និង​សង្គតិភាព​ខ្ពស់​ថែម​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×