Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទះ​៣​ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គីភ័យ​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​ខណ្ឌ​ដូនពេញ​

spot_img

​ភ្នំពេញ ​៖ ផ្ទះ​៣​ខ្នង​ជាប់​គ្នា​ត្រូវ​បាន អគ្គីភ័យ​លេប​ត្របាក់​បង្ក​ជា​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦​ក្នុង​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ ដោយ​បាន​ធ្វើ​អោយ​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ចុះជួយ​អន្តរាគមន៍​រងរបួស​ផងដែរ​។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​កន្លែងកើតហេតុ​នោះ​បានឲ្យ​ដឹង​នៅវេលា​កើតហេតុ​គេ​ឃើញ​ភ្លើង​និង​ផ្សែង​បាន​ហុយ​ឆេះ​ចេញ​ពី​ផ្ទះ​លក់​អង្ករ​ពី​ផ្នែក​ខាងក្រោយ​ត្រង់​ជាន់​ទី​១​ខណៈ​ដែល​មាន​ហេតុការណ៍​ដូច្នេះហើយ​អ្នករស់នៅ​ជិតខាង​ក៏​ដូច​ជា​ម្ចាស់ផ្ទះ​បាន​នាំគ្នា​រត់​ចេញ​ប្រសាច​ដោយ​អ្នកខ្លះ​យក​បំពង់​ពន្លត់​អគ្គីភ័យ​និង​យក​ទឹក​ទៅ​ជះ​ដើម្បី​ជួយ​អន្តរាគមន៍​តែ​ភ្លើង​កាន់តែ​ឆេះ​រឹតតែ​ខ្លាំងៗ​ឡើង​មិន​អាច​ធ្វើ​អ្វី​កើត​។​

ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា​ក្នុង​ហេតុការណ៍​នោះ​ដែរ​គេ​បានឃើញ កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្នុង​ការជួយ​អន្តរាគមន៍ ពោល​គឺ​កម្លាំង​ប្រជា​ការ​ខណ្ឌ​បាន​ប្រើ​រ៉ឺម៉ក់​ម៉ូតូ​បាញ់​ទឹក​លៀង​ផ្លូវ​ជួយ​ឡើង​បាញ់​ទឹក​បណ្តាល​ឲ្យ​ប្រជា​ការពារ​ខ្លះ​ត្រូវ​ឈ្លក់ផ្សែង​និង​របួស​មុត​របួស​ម្នាក់​ផង​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា​ក្នុងខណៈដែល​ក្រុម​រថយន្ត​ពន្លត់​អគ្គីភ័​យ​មក​ជួយ​បាញ់​ពន្លត់​នោះ​គឺ​បាន​ការពិបាក​ក្នុងការ​បាញ់​ទឹក​ពន្លត់​ភ្លើង​គឺ​ត្រូវ​វាយ​បំបែក​កញ្ចក​ទ្វារផ្ទះ​និង​នាំគ្នា​ឡើង​គាស់​ដំបូល​ដើម្បី​បាញ់​ទឹក​ពន្លត់ភ្លើង​ដោយ​ប្រើ​ពេល​ជាច្រើន​ម៉ោង​ព្រោះ​ការឆាបឆេះ​នោះ​បាន​រាលដាល​ដល់​ផ្ទះ​ជាប់​គ្នា​សងខាង​ទំរាំ​តែ​ពន្លត់​ជា​ស្ថាពរ​នោះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​សរុប​អស់​ចំនួន​៣​ខ្នង​ដែល​ខាងក្រោម​ថ្ម​លើ​ឈើ​ប្រក់​ស័ង្កសី​។​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បានឲ្យដឹង​ថា​ផ្ទះទី​១​ដែល​ឆេះ​មុន​គេ​នោះ​គឺ​នៅ​ផ្ទះ​លេខ​៥០Eo​ផ្លូវ​លេខ​១៣៦​ក្រុម​១៧​ភូមិ​១២​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌ​ដូនពេញ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ដួង ម៉េង ភេទ​ប្រុស​កើត​ឆ្នាំ​១៩៤១​មុខរបរ​លក់ដូរ​ទី​ផ្ទះ​លេខ​៤៨Eo​ម្ចាស់​ឈ្មោះ​ព្រំ សៀត ភេទ​កើត​ឆ្នាំ​១៩៥០​ផ្ទះ​ទី​៣​លេខ​៤៦Eo​បើក​បារ​បារាំង​យីហោ​(​វើល​អរខី​តបារ​)​។​ការឆេះ​ផ្ទះ​៣​ខ្នង​ជាប់​គ្នា​នោះ​ដែរ​បាន​បណ្តាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ស្រុង​តែ​មិន​បណ្តាលឲ្យ​មាន​អ្នក​គ្រោះថ្នាក់​នោះ​ទេ​។​ចំណែក​រថយន្ត​ពន្លត់​អគ្គីភ័យ​វិញ​បាន​មក​ជួយ​អត្ត​រាគ​មន៍​ចំនួន​១៥​គ្រឿង​ប្រើប្រាស់​ទឹក​អស់​២០​ឡាន​ទើប​រលត់​ជា​ស្ថាពរ​វិញ​។​ប៉ុន្តែ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្តើម​ចេញ​មុន​គេ​នោះ​អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​ថា​មកពី​មូលហេតុ​អ្វី​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×