Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោទ​ប្រពន្ធ​ថា​មាន​សហាយ រុះរើ​ផ្ទះ និង​ទ្រព្យសម្បត្តិ ដុត​បំផ្លាញ​ឆេះ​ស្ទើរ​គ្មាន​សល់​

spot_img

កណ្តាល ​៖​ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ប្តី​ចិត្ត​ឃោរឃៅ ស្រវឹងស្រា ចោទ​ប្រពន្ធ​ថា​ចិត្ត​មិន​ស្មោះ មាន​សហាយស្មន់ រករឿង​ប្រើ​ហិង្សា រុះរើ​ផ្ទះ​ដុត​បំផ្លាញ​ឆេះ​ស្ទើរ​គ្មាន​សល់ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង​ចាប់ខ្លួន​។​

​ករណី​នេះ​កើត​ហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សាន ឡាយ ភេទ​ស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មាន​ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវជា​ប្រពន្ធ ចំណែក​ជនសង្ស័យ ឈ្មោះ សែម ហាក់ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវជា​ប្ដី ។ សម្ភារៈ​បាត់បង់​នឹង​ខូចខាត​រួមមានៈ រុះរើ​ផ្ទះ ដុត​បំផ្លាញ​ចំនួន​១​ខ្នង ទំហំ ៤,២០​ម៉ែត្រ​គុណ​នឹង​៥,២០​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក​សង្ក័សី​ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី និង​ដុត​បំផ្លាញ តុ ទូរទស្សន៍ ខោអាវ ចាន​ឆ្នាំង​។​

​ឈ្មោះ​សែម ហាក់ មាន​សភាព​ស្រវឹងស្រា​យ៉ាង​ខ្លាំង ហើយ​បាន​ប្រច័ណ្ឌ​ប្រពន្ធ ថា​មាន​សហាយ ពេលនោះ​ឈ្មោះ​សែម ហាក់ ខឹង​ប្រពន្ធ ក៏​រុះ​ជញ្ជាំង​ផ្ទះ​ធ្វើ​ពី​ស្លឹក មក​ដុត​បំផ្លាញចោល ជា​បន្តបន្ទាប់ រួច​ដុត តុ បោក​ទូរទស្សន៍​ដុតចោល ដុត​ខោ​អាវ និង​បោក​ចាន​ឆ្នាំង​ខូចខាត​មួយចំនួន ។ នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ក្នុង​ថ្ងៃ​ដដែល ទើប​ជនរងគ្រោះ បាន​ទូរស័ព្ទ​មក​សមត្ថកិច្ច នគរបាល​ប៉ុស្ដិ៍​ប្រាសាទ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​សហការ ជាមួយ​ប្រជា​ការពារ​ភូមិ​លេខ​៤ ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន បាន​ឈ្មោះ សែម ហាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​អនុវត្តន៍​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

   

spot_img
×