Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់​វាចារ​នឹង​ថ្លែង គ្រា​ដែល​កូនភ្លោះ​ភរិយា​ទើប​នឹង​កើត​មាន​តែ​កូន​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​

spot_img

​ប្រាកដ​ទេ ដែល​លើ​ពិភពលោក​នេះ ធ្លាប់​មាន​ករណី​ដែល​កូនភ្លោះ​មួយគូ​កើត​ក្នុង​ពេល​តែមួយ ម្តាយ​តែ​មួយ​តែ​ឪពុក​ដល់​ទៅ​ពីរ​នាក់​? តាម​ហេតុផល​នោះ កូនភ្លោះ​អាច​កើត​មក​ពី​ឪពុក​ម្នាក់​គត់​។​

​ប៉ុន្តែ​ពិភពលោក​នេះ​ធំធេង​ណាស់ ហើយ​គ្មាន​រឿង​អ្វី​ដែល​មិនអាច​កើត​ឡើង​ទេ អាស្រ័យ​ដោយ​ក្មេង​ភ្លោះ​ទាំងពីរ​នេះ វា​ខុស​គ្នា​ទាំងស្រុង មិន​ថា​មុខមាត់​ឬ​ពណ៌​សម្បុរ ហេតុនេះ​បង្ខំចិត្ត​ត្រូវ​ធ្វើ​តេស្ត DNA ។ បុរស​ជា​ឪពុក​ពិតជា​គ្មាន​វាចារ​នឹង​ថ្លែង ក្រោយពេល​លទ្ធផល​បង្ហាញ​ថា បងប្អូន​ភ្លោះ​ទាំងពីរ​នេះ ពុំមែន​ជា​បងប្អូន​បង្កើត​ឪពុក​តែ​មួយ​ម្តាយ​តែ​មួយ​នោះទេ ។ ប្រាកដ​ប្រពន្ធ​ភរិយា​របស់​បុរស​នោះ​យ៉ាងតិច​បំផុត បាន​ក្បត់​គាត់ ៩​ខែ ១០​ថ្ងៃ មកហើយ ។​

​កូនភ្លោះ​ដែលមាន​ឪពុក​ពីរ​នាក់ អាច​កើតមាន​ករណី ១/១.០០០.០០០​ប៉ុណ្ណោះ ។​

​តើ​ប្រុស​ណា​លើ​លោក​នេះ​អាច​ទ្រាំ​បាន​នឹង​ការ​ក្បត់​ស្រស់ៗ​បែបនេះ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​បុរស​ជា​ប្តី​បាន​ដាក់ពាក្យ​លែងលះ ។ តាម​អ្នកជំនាញការ​សុខាភិបាល​ឲ្យដឹងថា ករណី​កូនភ្លោះ មាន​ឪពុក​ដល់​ទៅ​ពីរ​នាក់ វា​មាន​អត្រា​ដ៏​មហា​កម្រ​គឺ ១/១.០០០.០០០​លាន ។ អត្រា​នេះ​កើតឡើង​បាន​តែ​ក្នុងករណី​នារី​នោះ​បាន​ទម្លាក់​ពង​ពីរ​ក្នុង​អំឡុង​ពេល​មក​រដូវ ហើយ​ពង​ទាំង​ពីរ​នោះ ត្រូវបាន​បង្កើត​ជា​គភ៌​ដោយ​ស្ពែម​ពីរ​ផ្សេង​គ្នា ។ ករណី​នេះ​កើតឡើង​លំអៀង​គ្នា​ក្នុងអំឡុងពេល 2-3 ថ្ងៃ​ប៉ុណ្ណោះ ។​

​ជាធម្មតា ការ​កើត​កូនភ្លោះ​ជា​រឿង​កម្រ​មួយ​បាត់ទៅហើយ ហើយ​ការ​ដែល​កូនភ្លោះ​គ្មាន​ឪពុក​ផ្សេងគ្នា​វា​កាន់តែ​កម្រ​ជាងនេះទៅទៀត​។​

​ករណី​ខាងលើ បាន​បង្ហាញឲ្យឃើញ​ពី​តម្លៃសីល​ធម៌​មនុស្ស​បច្ចុប្បន្នកំ​ពុង​ធ្លាក់ចុះ​គួរឲ្យខ្លាច ។ ការ​លែងលះ​ជា​រឿង​មួយ ប៉ុន្តែ​ទារក​កើតមក ដែល​ត្រូវ​ធំធាត់​ឡើង ដោយ​មាន​តែ​ម្តាយ​ឬ​មាន​តែ​ឪពុក សួរ​ថា​ពួក​វា​មាន​កំហុស​អ្វី​ដែរ​? ៕ លី​សា​

spot_img
×