Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជេរ​បណ្តើរ ទះមាត់​កូន​​ហូរឈាម ហើយ​ថែមទាំង Live លើ​ហ្វេ​ស​បុក សួរថា តើ​វា “​ឡួយ​” មែន​ទេ​? (មានវីដេអូ)

spot_img

​ម្តាយ​រូប​នេះ​ស្រែក​ខ្លាំងៗ​ថា “​មាន​មនុស្ស​យ៉ាងតិច ៣០០០​នាក់ នឹង​មើល​ឃ្លីប​នេះ ខណៈពេល​ដែល​ជេរ​កូន​បណ្តើរ វាយ​បណ្តើរ និង​ថត​បណ្តើរ ហើយ​ហាក់ដូចជា​ចាត់ទុក​ទង្វើ​នេះ​ពិតជា​អស្ចារ្យ​ណាស់ ។ ឃ្លីប​នេះ​ត្រូវ​បាន​បង្ហោះ​លើ​ហ្វេ​សបុ​ក​របស់​ស្ត្រី​ជា​ម្តាយ​ម្នាក់ នៅវេលា​ម៉ោង ២​ព្រឹក ថ្ងៃទី ១៤ ខែមិថុនា ។

ក្នុង​ឃ្លីប ក្មេងស្រី​ដែល​មាន​អាយុ​ប្រហែល 4-5 ឆ្នាំ អង្គុយ​លើ​ឥដ្ឋ ស្តាប់​ការ​ជេរ​ប្រទេចផ្តាសារ​របស់​ម្តាយ ។ ជាអាទិ៍ ៖ “​ឯង​ចូល​ពេទ្យ​នឹងមាន​គេ​ទៅ​សួរសុខទុក្ខ មិត្តភក្តិ​អញ​នឹង​ទៅ​សួរសុខទុក្ខ​ឯង ឯង​ត្រូវ​អរគុណ​មិត្តភក្តិ អញ​មិន​ឲ្យ​ឯង​ស៊ី​បាយ​ទៀត​ទេ​…. ឯង​ខ្លាច​ហើយ​ឬ​នៅ​? តើ​ខ្លាច​ម៉ែ​ឬទេ​?” ស្ត្រី​រូប​នេះ​នៅ​ប្រើ​ពាក្យពេចន៍​គំរាមកំហែង​ផ្សេងៗ​ទៀត ។ ខណៈពេល​ដែល​ក្មេង​ស្រី​បាន​ឆ្លើយថា “​មិន​ខ្លាច​ម្តាយ​ទេ ស្ត្រី​រូប​នេះ ក៏​បន្ត​សួរ​ដដែលៗ ហើយ​ក៏​ងាក​ទៅ​និយាយ​តែម្នាក់ឯង (​មិនដឹង​ឆ្ពោះ​សំដៅ​អ្នកណា​) ប្រសិន​បើ​លោក​ខឹង លោក​ចុះ​មក​ធ្វើ​អ្វី​មួយ​ឲ្យ​ចៅ​របស់​លោក​ទៅ ឬ​មួយ​មួយជីវិត​លោក​ម្ង៉ៃៗ​ដឹង​តែ​ផឹក​តែ ហើយ​មួយ​ខែ​ឲ្យ​វា ១.០០០.០០០!” ។​

​ក្មេងស្រី​តូច​ត្រូវ​ម្តាយ​ជេរ វាយ និង​ទះ​ឡើង​ចេញ​ឈាម​តាម​មាត់ នៅ​ពុំទាន់​ចប់​នៅឡើយ​ទេ ស្ត្រី​រូប​នេះ​បាន​ចាប់​កូន​ឲ្យ​លុតជង្គង់​ចុះ រួច​ទះ​ទៅលើ​មាត់​ដែល​កំពុង​ហូរឈាម​នៅឡើយ​នោះ ព្រមទាំង​ស្រែក​ថា ៖ “​ឯង​ស្មានតែ​យើង​ឃើញ​ឯង​ចេញឈាម​បែបនេះ យើង​អាណិត​ឬ ។ បើ​ឯង​ស្លាប់​គឺ​ស្លាប់​តាំងពី​យូរហើយ ! ។​

​ប្រការ​ដែល​ពិបាក​យល់​នោះ​គឺ​ស្ត្រី​ជា​ម្តាយ​រូប​នេះ បន្ទាប់មក​បាន​ចាប់​កូន​ឲ្យ​និយាយពាក្យ​អង់គ្លេ​សប៉ុ​ន្មា​ន​ម៉ាត់ ហើយ​សួរ​កូន​ថា តើ​មាន​ស្រឡាញ់ ឬ​ស្អប់​ខ្លួន​ដែរ​ឬទេ ព្រមទាំង​ប្រាប់​ឲ្យ​យក​កន្សែង​ជូត​សម្អាត​មុខមាត់​កុំឲ្យ “​អ្នកផង​ឃើញ​គេ​សើច​” ៕ ចន្ទ្រា​

spot_img
×