Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្កួត​មែន​! សាក​ចូល​ក្បាល​ក្នុង​បំពង់​ស៊ី​ម៉ាំង​ឡាន មានអី លទ្ធផល​ជាប់​ដក​ពុំ​រួច​​ប្រឹង​​ត្រដ​រ​យ៉ាង​អន្ទះអន្ទែង (​មាន​វីដេអូ​)

spot_img

​វីដេអូ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ត្រូវបាន​គេ​មើល​រាប់លាន​ដង បានបង្ហាញ​ឲ្យ​ឲ្យ​ឃើញ​ស្ត្រី​វ័យក្មេង​ម្នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​អង្គុយ​នៅលើ​ដី​យ៉ាង​វេទនា ព្រោះតែ​ក្បាល​របស់​នាង​ត្រូវ «​ជាប់គាំង​» នឹង​បំពង់​ស៊ី​ម៉ាំង​រថយន្ត​របស់​នាង ខណៈ​ក្រុម​សង្គ្រោះបន្ទាន់​រៀបចំ​ប្រើប្រាស់​រណារ​អគ្គិសនី ដើម្បី​កាត់ផ្តាច់​រំដោះ​ក្បាល​របស់​នាង ។​

​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត​នេះ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​កើតឡើង​នៅក្នុង​វិធី​បុណ្យ Winstock នៅ Minnesota កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ។​

​ក្មេងស្រី​ជំទង់​ឡប់ៗ​នេះ​ដែលមាន​ឈ្មោះថា Kaitlin Strom អាយុ ១៩ ឆ្នាំ បាន​និយាយថា​៖ «​ពួក​ខ្ញុំ​ទាំងអស់គ្នា​មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង ហើយ​នៅពេលនោះ ខ្ញុំ​បានឃើញ​បំពង់​ស៊ី​ម៉ាំង​ធំ​បែបនេះ ខ្ញុំ​ក៏​ចង់​សាក ព្រោះថា​វា​ប្រហែលជា​សមល្មម​នឹង​ក្បាល​របស់ខ្ញុំ​តែម្តង ហើយ​ខ្ញុំ​ព្យាយាម​ស៊ក​ក្បាល​ចូល ប៉ុន្តែ ពុំ​នឹកស្មានថា ខ្ញុំ​ពុំ​អាច​ដក​ក្បាល​ចេញមកក្រៅ​វិញ​បាន​បែបនេះ​នោះទេ​» ។​

Strom បន្តថា នាង​ត្រូវបាន​ជាប់គាំង​ក្បាល​អស់​រយៈពេល ៤៥ នាទី ហើយ​ខំប្រឹង​រក្សា​ភាពស្ងប់ស្ងាត់​នៅក្នុង​បំពង់​ស៊ី​ម៉ាំង​នោះ​យ៉ាង​អត់ធ្មត់ មុនពេល​ក្រុម​សង្គ្រោះ​មកជួយ​រំដោះ​នាង​ឲ្យ​មាន​សេរីភាព​វិញ ។ នាង​ពុំបាន​និយាយថា​តើ​នាង​ផឹកស្រា​អស់​ប៉ុន្មាន​នោះទេ មុន​ហេតុការណ៍​នេះ​កើតឡើង ប៉ុន្តែ ប៉ូលីស​បាន​លើកឡើងថា នាង​ផឹក​គ្រឿង​ស្រវឹង​មិនទាន់​គ្រប់​អាយុ ។​

​លោក Tom Wold ដែលជា​ម្ចាស់​រថយន្ត​នេះ និង​ក៏​ជា​ថៅកែ​ក្រុមហ៊ុន​ដឹកទំនិញ​ផ្ទាល់ខ្លួន បាន​និយាយថា គាត់​ពុំបាន​ស្នើ​ឲ្យ Strom បង់ថ្លៃ​ខូចខាត​រថយន្ត​របស់គាត់​ទេ ៕ ឧ​ត្ត​ម​

spot_img
×