Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! ឆ្កែ​ដេក​នៅ​ចិញ្ចើមថ្នល់ ដែល​គេ​ត្រូវ​ក្រាល​កៅស៊ូ ពួកកម្មករ​ឥណ្ឌា​នេះ បាន​ចាក់​កៅស៊ូ ដ៏​ក្តៅ​ពីលើ​ឆ្កែ​នោះ​តែម្តង​

spot_img

​ថ្មីៗ​នេះ ដោយ​ឃើញ​ឆ្កែ​មួយ​ក្បាល​មក​ដេក​លើ​ផ្លូវ​ដែល​ត្រូវ​គេ​ចាក់​កៅស៊ូ ក្រុមកម្មករ​ឥណ្ឌា​នេះ​មិន​បាន​ដេញ​វា​ចេញ​ឡើយ ហើយ​ពួកគេ​បាន​ចាក់​កៅស៊ូ​ពីលើ​វា​យ៉ាង​ព្រៃផ្សៃ ។​

​កាសែត Daily Mail ឲ្យដឹងថា កម្មករ​ធ្វើ​ផ្លូវ​មួយ​ក្រុម គួរ​ណាស់​ដាស់ ឬ​ដេញ​ឆ្កែ​នោះ​ចេញ ដើម្បី​ពួកគេ​ចាក់​កៅស៊ូ​ធ្វើ​ថ្នល់ ប៉ុន្តែ​ពួកគេ​បែរ​ជា​ចាក់​កៅស៊ូ​ពីលើ​វា ធ្វើឲ្យ​ក្តៅ​ប្រកាច់​រហូតដល់​ងាប់ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយពេល​កំណាត់​ផ្លូវ​គេ​ចាក់​ពង្រាប​ហើយ ក៏​បន្សល់​ខ្មោច​ឆ្កែ​នេះ​នៅលើ​ផ្លូវ​តែម្តង ។​

​ប្រជាជន​ជន​នៅក្នុង​តំបន់​ពិតជា​តក់ស្លុត​ចំពោះ​ទស្សនីយភាព​បន្សល់​ទុក​របស់​ក្រុមកម្មករ​លែង​មាន​ចិត្ត​ជា​មនុស្ស​ទាំងនោះ ។​

​ក្រោយមក​ក្រុម​ប្រជាជន​បាន​ប្រមូលគ្នា ហើយ​ទៅ​ប្តឹង​នៅ​មន្ទីរ​គមនាគមន៍​តំបន់​នោះ ប៉ុន្តែ​មន្ទីរ​នេះ​ធ្វើ​ព្រងើយ ហើយ​ប្រាប់​ថា​វា​ជា​រឿង​របស់​ក្រុមហ៊ុន​ម៉ៅការ ។​

​ដោយ​ខឹងសម្បារ​ខ្លាំងពេក ពួកគេ​ក៏​នាំគ្នា​ទៅ​បង្ខាំង​មិន​ឲ្យ​ក្រុមហ៊ុន​នោះ​ធ្វើការ​បាន រហូត​ទាល់តែ​តំណាង​ក្រុមហ៊ុន​មក​ចរចា នឹង​ធ្វើការ​សុំទោស​ជំនួស​ឲ្យ​ពួកកម្មករ “​គ្មាន​ចិត្ត​គ្មាន​ថ្លើម​” ទាំងនោះ ហើយ​សន្យា​នឹង​កាយ​ខ្មោច​ឆ្កែ​យក​ចេញពី​ថ្នល់​ទៅ​កប់​៕ ចន្ទ្រា​

spot_img
×