Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគ​ជនជាតិ​ចិន​និង​កូរ៉េ ប្តឹង អតីត ឧកញ៉ា​ហូ ចំរើន ស៊ីដាច់​លុយ​រកស៊ី​រួមគ្នា ជាង​២០០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ​ខណៈ​ជនល្មើស ហូ ចំរើន កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នោះ ស្រាប់តែ​អ្នកវិនិយោគ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់ និង ជនជាតិ កូរ៉េ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ដាច់ដោយឡែកៗ​ពីគ្នា ទៅ តុលាការ ដែល​មាន​កម្មវត្ថុ​ប្តឹង​អតីត ឧកញ៉ា ហូ ចំរើន ពីបទ ស៊ីដាច់​លុយ ជាង​២០០ លាន​ដុល្លារ ដែល​ចូល​ហ៊ុន​រកស៊ី​រួមគ្នា ។​

​លុយ ទាំងនោះ គឺ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោង​អភិវឌ្ឍន៍ មួយចំនួនទៀត ។​

​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី ភ្នំពេញ បាន​ចេញ​ដីកាកោះ អញ្ជើញ​ដើមបណ្តឹង​ម្នាក់ ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ខាងមុខនេះ ។​

​ពាក្យបណ្តឹង នេះ បាន​កើតឡើង ក្រោយពេល​ដែល អតីត​ឧកញ៉ា ហូ ចំរើន ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ និង បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយ​ជាប់ពន្ធនាគារ លោក​ហូ ចំរើន អាយុ​៣៨​ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​រំលាយ​តំណែង​ទាំង​អស់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×