Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​សំខាន់ៗ វេ​ណេ​ស៊ុយ​អេ​ឡា​ជាច្រើន​នាក់ ជុំវិញ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​

spot_img

​ក្រសួង​រតនាគារ​រប​ស់អា​មេ​រិច កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បានប្រកាស​ពី​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​ចំនួន ១០​នាក់ ដែល​ខ្លួន​បាន​មើលឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង ការធ្វើ​ឲ្យ​ខូច​ដល់​ដំណើរការ​បោះឆ្នោត ការគាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬក៏​ប្រព្រឹត្តិ​អំពើពុករលួយ​នៅក្នុង​កម្មវិធី​ស្បៀងអាហារ​ដែល​គ្រប់​គ្រង់​ដោយ​រដ្ឋាភិបាល​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​ចិន Xinhua​។​

​មន្ត្រី​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​រង​ទណ្ឌកម្ម​រួមមាន​ដូចជា រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​វប្ប​ធ៌​ម អតីតរដ្ឋមន្ត្រី​ព៌​ត​មាន និង​ទំនាក់ទំនង និង​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អ៊ីតាលី​។​

​ការរង​ទណ្ឌ​កម្មនេះ មានន័យថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ជន​ទាំងនោះ​ដែលមាន​នៅ​អា​មេ​រិច​នឹងត្រូវ​បង្កក​ទាំងអស់ ហើយ​ប្រជាជន​អា​មេ​រិច​នឹងត្រូវ​ហាមប្រាម​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយនឹង​ពួកគេ​នោះទេ​។​

​ការប្រកាស​ពី​ទណ្ឌកម្ម​របស់​អា​មេ​រិច ដើម្បី​ឆ្លើយតប​ទៅនឹង​ការបោះឆ្នោត​ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃទី ១៥ ខែតុលា​កន្លងទៅ ដែល​ក្រសួង​រតនាគារ​អា​មេ​រិច​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ជាច្រើន និង​មាន​ការលួចបន្លំ​ដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ឈ្នះ​សម្លេង​ភាគច្រើន​ទាំង​មិន​រំពឹងទុក​។​

​ក្រសួង​រតនា​អា​មេ​រិច​និយាយថា “​បើទោះបីជា​មានការ​ស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​ឯករាជ្យ​លើ​លទ្ធផល​បោះឆ្នោត ក៏​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​បន្ត​និតិ​វិធី​របស់ខ្លួន ដោយ​ឲ្យ​មន្ត្រី​ឈ្នះឆ្នោត​ធ្វើការ​ពិធី​ស្បថ​ចូលកាន់​តំណែង​”​។​

“​សារ​របស់​ពួកយើង​បានបង្ហាញ​ច្បាស់​ថា អា​មេ​រិច​មិន​ឈរ​នៅ​ជាមួយ​ទេ ខណៈ​របប​របស់លោក Nicolas Maduro នៅតែ​បន្ត​បំផ្លាញ​ប្រជាធិបតេយ្យ និង​ភាព​រីកចម្រើន​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​”៕ សុភ័ក្ត្រ​

 

spot_img
×