Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! ប្តី​តាមរក​រឿង​ប្រពន្ធ​រហូតដល់​ក្នុង​ហាង​គេ និង​ទាញ​កន្ត្រៃ​ចាក់​យ៉ាង​សាហាវ ព្រោះតែ​ប្រពន្ធ​… (​មាន​វីដេអូ​)

spot_img

​នេះ​ជា​វីដេអូ​ដ៏​សែន​រន្ធត់​បំផុត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បានធ្វើ​សកម្មភាព​ដ៏​សាហាវព្រៃផ្សៃ​មួយ យក​កន្ត្រៃ​ចាក់​គ្នាន​ត្រា​ប្រណី​ដៃ មកលើ​ស្ត្រី​ម្នាក់ នៅក្នុង​ហាង​កាត់​សម្លៀកបំពាក់​គេ​មួយកន្លែង នៃ​ប្រទេស​ឥណ្ឌា កាលពីពេល​កន្លងទៅនេះ ។​

​យោងតាម​ប្រភព​មួយចំនួន​ថា បុរស​នៅក្នុង​វីដេអូ​នេះ គឺជា​ប្តី​របស់​នារី​រងគ្រោះ និង​តាម​រករឿង​ប្រពន្ធ​របស់ខ្លួន រហូតដល់​ក្នុង​ហាង​កាត់​សម្លៀកបំពាក់​មួយ ។ ប៉ុន្តែ គេ​ពុំបាន​ដឹងថា ប្តី​រូបនោះ​មាន​ជម្លោះ​ទាស់​ទាញ​ជាមួយ​ប្រពន្ធ​ដោយសារ​រឿង​អ្វី​នោះទេ ។​

​វីដេអូ​បានបង្ហាញ​​ឲ្យឃើញ​​ប្តីនេះ​ចូល​ចាប់​អូស​ដៃ​ប្រពន្ធ​ចេញ​ខាងក្រៅ ប៉ុន្តែ នៅពេល​នាង​ប​ដិ​សេច​ទៅតាម​ជាមួយ ស្រាប់តែ​ប្តី​ចិត្តកំណាច​រូបនេះ ចាប់ទាញ​កន្ត្រៃ​របស់​ម្ចាស់​ហាង ចាក់​យ៉ាង​សន្ធាប់​តែម្តង ។ នៅ​ពុំ​អស់​កំណាច​ខឹង ប្តី​រូបនេះ​នៅ​បន្ត​ចាក់​លើ​ប្រពន្ធ​សាប់​យៗ រហូត​នាង​ដួល​ទៅនឹង​ជញ្ជាំង​តែម្តង ។​

​បន្ទាប់ពី​បានឮ​សម្លេង​ស្រែក​ឆោឡោឡើង​ឲ្យ​ជួយ​ពី​ម្ចាស់​ហាង មនុស្សម្នា​ជាច្រើន​ដែល​ជិតខាង ក៏បាន​ស្ទុះ​មក​មើល ។ ម្នាក់​ក្នុងចំណោម​ជាច្រើន​នាក់ បាន​ចូលមក​អន្តរា​គម និង​បាន​ចាប់ដក​កន្ត្រៃ​ចេញពី​ដៃ​របស់​បុរស​នេះ និង​នាំចេញ​ក្រៅ ។ ទោះយ៉ាងណា ស្ត្រី​រងគ្រោះ​ពុំបាន​បង្ហាញ​ពី​អា​ការៈឈឺ​ចុកចាប់​ធ្ងន់ធ្ងរ​នោះទេ ដោយ​នាង​នៅតែមាន​ស្មារតី​នឹងនរ ។ ប៉ុន្តែ ក្រោយមក នាង​ត្រូវបាន​អ្នកជិតខាង​ទាំងនោះ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ត្រូវ​ប្តី​ចាក់​យ៉ាង​សាហាវ​នេះ​ផងដែរ ៕ ឧ​ត្ត​ម​

spot_img
×