Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្វី​ត្បិត​កូនភ្លោះ​មែន តែ​សម្បុរ និង​រូបរាង​ខុស​គ្នា​ទាំងស្រុង​ (មានវីដេអូ)

spot_img

​ជាទូទៅ កូនភ្លោះ​តែងតែ​មាន​រូបរាង​ដូចគ្នា ប៉ុន្តែ​កូនភ្លោះ​ស្រី​មួយគូ​នេះ ខុសប្លែក​កូនភ្លោះ​ផ្សេងៗ​ទាំងស្រុង ដោយសារ​ពួកគេ​កើតមក មាន​សម្បុរ​ស​ម្នាក់ និង​ខ្មៅ​ម្នាក់​។​

​បើ​តាម​ម្តាយ​របស់​ក្មេងស្រី​ភ្លោះ​ទាំងពីរ ឈ្មោះ Donna Aylmer បានបញ្ជាក់​ថា គាត់​ព្រមទាំង​ប្តី​បានដឹង​ថា​កូន​ក្នុង​ផ្ទៃ​របស់គាត់​ជា​កូនភ្លោះ ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​​ដែល​កូនភ្លោះ​របស់​ពួកគេ កើត​មក​មាន​សម្បុរ​ស​ម្នាក់ និង​ខ្មៅ​ម្នាក់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Good Times​។​

​ដោយសារតែ​កើត​មក​មាន​រូបរាង​ខុស​គ្នា​បែប​នេះ ធ្វើឲ្យ​អ្នក​ដទៃ​មិន​ងាយ​ជឿថា​ពួកគេ​ជា​កូនភ្លោះ​​នោះទេ​។​

Lucy មាន​ស្បែក​ស ភ្នែក​ខៀវ និង​សក់​ក្រហម​ត្រង់ ចំនែក​បងស្រី​ភ្លោះ​របស់ខ្លួន ឈ្មោះ Maria មាន​សម្បុរ​ខ្មៅ ភ្នែក​ពណ៌​ត្នោត និង​សក់រួញ​ពណ៌​ត្នោត​។​

​ម្តាយ​របស់​ក្មេងស្រី​ភ្លោះ​នោះ​ជា​កូនកាត់​មាន​សប្បុរ​ស្បែក​ពណ៌​ខ្មៅ ចំនែក​ឪពុក​របស់​ពួកគេ​មាន​​សម្បុរ​ស​។​

​បច្ចុប្បន្ន ក្មេងស្រី​ភ្លោះ​នេះ​មាន​អាយុ ២០​ឆ្នាំ ហើយ​វារឹតតែ​ធ្វើឲ្យ​ពួក​គេ​មើល​ទៅ​កាន់តែ​ខុសគ្នា​​កាន់តែខ្លាំង​៕​ សុភ័ក្ត្រ

  

spot_img
×