Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ហើយ​! ស្ត្រី​ដែល​ប្រពន្ធ​គេ​លើក​គ្នីគ្នា​វាយប្រហារ​នឹង​អំបិលម្ទេស និង​ចាក់​ស្រោច​ទឹកត្រី តាមពិត​គឺជា​… (​មាន​វីដេអូ​)

spot_img

​រឿងរ៉ាវ​ស្នេហ៍​ត្រីកោណ​មួយ បានធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​ក្នុងប្រទេស​វៀតណាម​តែម្តង កាលពី​ថ្ងៃទី​១៤ មិថុនា ម្សិលមិញ​នេះ បន្ទាប់ពី​ស្ត្រី​សាច់​សខ្ចី​ម្នាក់​ត្រូវបាន​ស្ត្រី​ម្នាក់ទៀត​ដែល​ត្រូវ​បានដឹង​ជា​ប្រពន្ធដើម រួម​នឹង​គ្នីគ្នា បាន​តាម​ស្ទាក់​វាយប្រហារ​យ៉ាង​សាហាវ​បំផុត នៅ​កណ្តាល​ថ្នល់ ។​

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ គឺជា​ម្ចាស់​ហាង​ស្ប៉ា មាន​អាយុ ៣០ ឆ្នាំ ត្រូវបាន​ប្រពន្ធដើម​ប្រុស​ស្នេហ៍​ខ្លួន​វាយប្រហារ​នៅវេលា​ម៉ោង ១១ យប់ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ស្ត្រី​រងគ្រោះ​នេះ​បាន​ឲ្យ​ដឹងថា នៅពេល​បញ្ចប់​ការងារ​នៅ​ហាង​ស្ប៉ា នាង​បាន​បើករថយន្ត​ចេញ​ក្រៅ ប៉ុន្តែ នៅពេលនោះ នាង​ក៏​ត្រូវបាន​ស្ត្រី​១​ក្រុម​បាន​ដេញតាម​ស្ទាក់​វាយប្រហារ​នាង​តែម្តង ។ ពួកគេ​បាន​ចាប់​ស្រាត​ហែក​ខោអាវ​របស់​នាង និង​បន្ទាប់មក ក៏បាន​យក​អំបិលម្ទេស​ប៉ាត​លើ​ខ្លួនប្រាណ​របស់​នាង មុនពេល​យក​ដប​ទឹកត្រី​ចាក់​ស្រោច​បន្ថែម ខណៈ​នាង​ដេក​ផ្អោប​មុខ​លើ​ថ្នល់ ដោយ​គ្មាន​អ្នកណា​មកជួយ​អន្តរាគមន៍​នោះទេ ។​

​នាង​បាន​បន្តថា​៖ «​បន្ទាប់ពី​ពួកគេ​បានធ្វើ​បាប​ខ្ញុំ​ឆ្អែតឆ្អន់ ខ្ញុំ​ត្រូវបាន​អ្នកដំណើរ​មានចិត្ត​ធម៌ នាំយកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Tuan Hao ។ ខ្ញុំ​បាន​ចាំ​មុខ​ស្ត្រី​ម្នាក់​ឈ្មោះ Ma និង​មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ M. ។ នៅពេលនេះ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ពួកគេ​រួចហើយ​» ។​

​មុននេះ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា សាក្សី​ម្នាក​ឈ្មោះ David Pam បានឮ​ស្ត្រី​ឈ្មោះ Ma (​ប្រពន្ធដើម​) និយាយថា​៖ «​យើង​បាន​រៀបការ​ជាមួយ​ប្តី​យើង​អស់​រយៈពេល ១០ ឆ្នាំ ហើយ ប៉ុន្តែ ពុំ​នឹកស្មានថា មី​ស្រី​ម្ចាស់​ហាង​ស្ប៉ា​មក​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកយើង​សោះ​! » ។ សាក្សី​រូបនេះ​បាន​បន្តថា មាន​ស្ត្រី​មួយចំនួន​ចាប់ទាញ​បោចសក់ និង​វាយ​ដុំ​ច្រំ​ធាក់​យ៉ាង​សាហាវ​មក​ស្ត្រី​រងគ្រោះ​នោះ ។​

​ប៉ូលីស​និយាយថា ពួកគេ​បានទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ និង​កំពុងបើក​ការស៊ើបអង្កេត​ករណីនេះ​បន្ថែម ៕ ចន្ទី​

     

spot_img
×