Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន នឹង​ជួបប្រជុំគ្នា​នៅ ដា​ណាំង ប្រទេស​វៀតណាម

spot_img

​តាម​នោះ មេដឹកនាំ​អាមេរិក និង​រុស្ស៊ី អាចធ្វើ​ការពិភាក្សា​ពី​ស្ថានការណ៍​នៅ Syria ឧបទ្វីប​កូរ៉េ និង​ទំនាក់ទំនង​ទ្វេភាគី ក្រៅ​ក្របខណ្ឌ​នៃ​កសិដ្ឋាន APEC នៅ DA NANG ប្រទេស​វៀតណាម ។​

​ទី​ភ្ញាក់​ងារ​សារព័ត៌មាន TASS បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​វិមាន​ក្រែ​ម​ឡាំង Yuri Ukshakov ឲ្យ​ដឹងថា ប្រធានាធិបតី Vladimir Putin និង​សម​ភាគី​អាមេរិក Donald Trump នឹងមាន​ជំនួប​ក្រៅ​សប្តាហ៍ APEC នៅ ដា​ណាំង ថ្ងៃនេះ ។​

​អ្នកនាំពាក្យ​ឲ្យ​ដឹងថាៈ «​ពេលនេះ វេលា​នៃ​អង្គប្រជុំ​ត្រូវបាន​កំណត់​»

​មុន​នោះ អ្នកនាំពាក្យ Yuri Ushakov ឲ្យ​ដឹងថា ប្រធានាធិបតី​ពូ​ទីន និង​ប្រធានាធិបតី Trump អាច​ពិភាក្សា​ពិ​ស្ថានការណ៍​នៅ​ស៊ី​រី​, ឧបទ្វីប​កូរ៉េ ក៏ដូចជា​បញ្ហាសំខាន់ៗ​ទ្វេភាគី ។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Fox News កាលពី​សប្តាហ៍​មុន ប្រធានាធិបតី Trump ឲ្យ​ដឹងថា លោក​អាច​នឹង​ជួប​សម​ភាគី​ពូ​ទីន នៅក្រៅ​អង្គប្រជុំ APEC នៅ​វៀតណាម ព្រមទាំង​សង្កត់ធ្ងន់ថាៈ «​ប្រធានាធិបតី ពូ​ទីន ពិតជា​សំខាន់​ណាស់​!» ។​

​គួររម្លឹកថា ជំនួប​កំពូល​ផ្លូវការ​ដំបូង រវាង​មេដឹកនាំ​ទាំង​២ បាន​ប្រព្រឹត្តទៅ​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៧ នេះ នៅក្រៅ​អង្គប្រជុំ G20 នា​ប្រទេស​អាល្លឺម៉ង់ ។​

​ប្រធានាធិបតី Trump សង្ឃឹមថា ក្នុងជំនួប​លើក​នេះ នឹង​អាចជួយ​ដោះស្រាយបាន​បញ្ហា​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ស៊ី​រី ។​

​ក្រៅពីនោះ លោក Trump ប្រាថ្នា​ចង់​ប្តូរ​យោបល់​ជាមួយ​លោក ពូ​ទីន​ពី​បញ្ហា​អ៊ុយ​ក្រែ​ន​ផងដែរ ៕

spot_img
×