Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ ពាក់ មី ប្រ​ត្តិ​កម្ម​ខ្លាំង ទៅលើ​សកម្មភាព​ឪពុក​ម្នាក់​វាយ​កូន​យ៉ាង​ព្រៃផ្សៃ (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​រង​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ ដោយ​ក្នុង​វីដេអូ​ឃ្លី​ប​នោះ បានបង្ហាញ​អំពី​សកម្មភាព​វាយដំ​យ៉ាង​ចាស់ដៃ​ពី​សំណាក់​បុរស​ជា​ឪពុក ទៅលើ​កូនប្រុស​តូច​របស់គាត់ ព្រមទាំង​ស្រែកថា «​កុំ​ចេះតែ​លួចៗ​» ។

​សម្រាប់​វីដេអូ​ឃ្លី​ប​នេះដែរ មិន​ត្រូវបាន​អ្នកណាម្នាក់​ដឹង​ទេ​ថា មាន​បញ្ហា​អ្វី​កើត​ឡើយ រវាង​ឪពុក​កូន​ខាងលើ ប៉ុន្តែ​ទោះជា​យ៉ាងណា មហាជន​នៅតែ​ថ្កោលទោស​ទៅលើ​ឪពុក​ដែល ប្រើ​ហិង្សា​ទៅលើ​កូន​ខណៈដែល​គេ​នៅ​តូច​នៅឡើយ ។

​ទាក់ទង​ជាមួយគ្នានេះ តារា​កំ​ប្លែក​ដ៏​ល្បីល្បាញ​នាយ ពាក់​មី ក៏បាន​បង្ហាញ​មតិ​របស់លោក​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ដោយ​លោក​បានឱ្យដឹង​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​ពិតជា​តិរច្ឆាន​ណាស់ កំហឹង​បាន​អី​មកវិញ​? តើ​ចិត្ត​មនុស្ស​ដែលមាន​មេត្តា​ធ​ម៍​បាន​ទៅណា​អស់ហើយ​? ហេតុអ្វី​ប្រើ​ហឹ​ង្សា​ដល់​ក្មេង​យ៉ាងនេះ​? តើ​ធ្វើ​នេះ​ចង់បាន​អ្វី​? ទោះជា​កូនចុង​កូនដើម​ក៏ដោយ​ក៏​មិនត្រូវ​បង្ហាញ​អំពើរ​លាមក​ថោកទាប​បែបនេះ​ដែរ កុំអោយ​អាប់យស ធ្លាក់ខ្លួន​ជាប់ទោស​ដោយសារ​ហឹ​ង្សា ! សូមកុំ​យក​ភ្លើងកំហឹង​ដុត​រោល​សេចក្តី​ខ្លួនឯង​ធ្វើ​អី​» ។

​គួរ​បញ្ជាក់ថា ក្រៅពី​នាយ ពាក់​មី ក៏​នៅមាន​បងប្អូន​ខ្មែរ​ជាច្រើន​នាក់​ទៀត​ដែរ ដែល​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​នេះ ៕ សាវុធ​

 

spot_img
×