Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នាំ​យក​សត្វ គោ ក្របី មក​ចាក់​ថ្នាំ​បង្ការ​ការពារ ជំងឺសារ​ទឹក និង​អ៊ុត​ក្តាម ឲ្យបាន​គ្រប់ៗ​គ្នា​

spot_img

​ខេត្ត​កំពង់ចាម ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម សូម​នាំ​យក​សត្វ គោ ក្របី មក​ចាក់​ថ្នាំ​បង្ការ​ការពារ ជំងឺសារ​ទឹក និង​អ៊ុត​ក្តាម ឲ្យបាន​គ្រប់ៗ​គ្នា​។​

ការ​អំពាវ​បែបនេះ របស់លោក​អភិបាលខេត្ត បាន​ធ្វើឡើង​ក្នុង​ពិធី​ចាក់​ថ្នាំ​បង្ការ ការពារ​ជំងឺ សារ​ទឹក អ៊ុច​ក្តាម នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នា​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨​។​

លោក គួច ចំរើន ក្នុងឱកាស​នោះ បាន​បង្ហាញ​ពី​គោលបំណង របស់​រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាល​ខេត្ត​កំពង់ចាម គឺ​ធ្វើឡើង​ដើម្បី​ការពារ កុំឲ្យ​សត្វ​ចិញ្ចឹម (​គោ ក្របី ) នេះ​ឆ្លង​ជំងឺ ប្រសិនបើ​យើង​មាន​ការធ្វេសប្រហែស​បន្តិច អាច​ធ្វើឲ្យ​សត្វគោ ក្របី ឈឺ​ស្លាប់ ដែល​អាច​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ពេលវេលា​ផងដែរ​។​

លោក​អភិបាល បាន​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​មួយចំនួន នៅ​មិនទាន់​យល់ច្បាស់ ពី​បញ្ហារ​ចាក់​ថ្នាំ​បង្ការ​នេះ ដោយ​គិត​ថា សត្វ​របស់​គាត់​មិន​ទាន់​ឈឺ​ផង ហេតុ​អ្វី​ត្រូវ​ចាក់​ថ្នាំ នេះ​ហើយ​ជា​កត្តា​ដ៏​ចម្បង ដែល​បណ្តាលឲ្យ​មាន​ជំងឺ អ៊ុត​ក្តាម និង​សារ​ទឹក នា​ពេល​កន្លងមក​។​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ឃុំ​កោះសំរោង​ជម្ងឺ​ប្រភេទ​នេះ​បាន បណ្តាល​ឲ្យ​សត្វ​គោក្របី​ឈឺ​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​អាជ្ញាធរ រួម​នឹង​មន្ត្រី​ជំនាញ​ព​សុ​ពេទ្យ​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ចាម បាន​ចុះ​ទប់ស្កាត់​ចាក់​ថ្នាំ​ការពារ បាន​ទាន់ពេលវេលា​។​

ក្នុងឱកាស​នោះ​ដែរ លោក​គួច ចំរើន បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ពិធី យក​បញ្ហា​ទាំងនេះ​​ទៅ​ផ្សព្វផ្សាយ​​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​មិនបាន​ចូលរួម សូម​យក​សត្វ គោ ក្របី មក​ចាក់​ថ្នាំ​បង្ការ​នេះ ដោយ​មិន​គិត​ប្រាក់​ឡើយ៕ ​ដោយ​៖​កូឡាប​

  

spot_img
×