Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ខួបកំណើត ស្រាប់តែ ជា វណ្ណា​រិ​ទ្ធ ធ្វើ​រឿង​ដ៏​គួរឱ្យ​គោរព​មួយ​

spot_img

​ថ្ងៃទី ១៥ ខែមិថុនា ជា​ថ្ងៃកំណើតរ​វ​បស់​តារា​សម្ដែង និង​ជា​ពិធីករ​ដ៏​ល្បីល្បាញ​លោក ជា វណ្ណា​រិ​ទ្ធ ហើយ​អ្វីដែល​លោក​ធ្វើ​សម្រាប់​ថ្ងៃនេះ គឺជា​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក៏​ជា​លើក​ទី ៧​ហើយ​សម្រាប់​លោក ។

​សម្រាប់​សកម្មភាព​នេះដែរ បុរស​ង្ហា​កូន​២ ខាងលើ​បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​នាក់ សរសើរ​ពុំ​ដាច់​ពី​មាត់​ឡើយ ហើយ​ទាំងនេះ ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សិល្បៈករ ក៏ដូចជា​ប្រជា​ពើ​រដ្ឋ​ខ្មែរ​យើង​ផងដែរ ។

​លោក ជា វណ្ណា​រិ​ទ្ធ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «Happy Birthday to me 15.06.2018…​នេះ​ជាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត​លើក​ទី​៧ របស់ខ្ញុំ ឈាមមាន​តម្រូវការ​ច្រើន តែ​ការបរិច្ចាគ​ដោយ​ស្ម​គ្រ័​ចិត្ត​នៅមាន​ចំនួន​តិច សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ទាំងអស់គ្នា ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​ជាបន្ទាន់​រៀងរាល់ថ្ងៃ និង ជាប្រចាំ ។ ខ្ញុំ​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស Cambodia Blood Service ខ្ញុំ​មាន​ឈាម​ក្រុម O+ ចុះ​អ្នក​វិញ​?» ។

​លោក​សរសេរ​យ៉ាង​វែង​អន្លាយ​ថែមទៀត​ថា «​ការបរិច្ចាក​ឈាម គឺជា​សកម្មភាព​មនុស្ស​ធម៌​មួយ​ដ៏​សំខាន់​ដែល​អាចជួយ​ដល់​ជនរងគ្រោះ​ជាច្រើន​ក្នុង​មួយថ្ងៃៗ ដូចជា គ្រោះថ្នាក់​ចរាចរណ៍​, ការ​សម្រាលកូន (​ដែល​ធ្លាក់ឈាម​ច្រើន​), ការវះកាត់ (​ដែល​ត្រូវការ​ឈាម​យ៉ាងតិច ៣-៤ កំប្លោក​ឡើងទៅ​) ….​។ នៅពេលដែល​យើង​បរិច្ចាក​ឈាម​ម្តងៗ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នឹង​ផ្ត​ល់ប​ណ្ណ័​មួយ​សម្រាប់​ម្ចាស់​ឈាម បញ្ជាក់​ពី​ចំនួន​ដង​នៃ​ការបរិច្ចាក មានន័យថា​លោកអ្នក​មាន​ឈាម​ដើម្បី​រក្សាទុក​ក្នុង​ធនាគារ​ឈាម ដូច្នេះ​ប្រសិនបើ​មាន​ញាតិមិត្ត បងប្អូន​ណា​មាន​បញ្ហា​ត្រូវការ​ឈាម យើង​អាចយ​កប​ណ្ណ័​នោះ​ទៅ​ប្តូរ​យក​ឈាម​មកវិញ​បាន ទៅតាម​ចំនួន​ដង និង ការបរិច្ចាក​របស់លោក​អ្នក​ទៅ​ជួយសង្គ្រោះ​ដល់​អ្នក​ជម្ងឺ បញ្ជាក់​: ( ក្នុង​លក្ខណ​ឈាមមាន​នៅក្នុង​ឃ្លាំង​រក្សាទុក​ព្រោះ​ឈាម​នៅមានកម្រិត​) ដោយមាន​ការយលស្រព​ពី​ម្ចាស់​ឈាម ឬ ពេល​អ្នក​ជម្ងឺ​ត្រូវការ​ឈាម​ជាបន្ទាន់​យើង​អាច​ស្នើរ​សុំ​ពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន ដោយ​ត្រូវមាន​ការផ្តល់​ឈាម​សង​វិញ​ពី​សាច់ញាតិ​អ្នក​ជម្ងឺ​ជា​ចាំបាច់ ។ ដោយយោង​ទៅតាម​ការ​ស្ម​គ្រ័​ចិត្ត​បរិច្ចាក​ឈាម​នៅមានកម្រិត​តិច បើ​ប្រៀបធៀប​ទៅ​ហ្នឹង​ជនរងគ្រោះ ឬ អ្នក​ជម្ងឺ​ផ្សេងៗ​មាន​ចំនួន​ច្រើន​នោះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំងអស់​ចូលរួម បរិច្ចាក​ឈាម​ទាំងអស់គ្នា​ដើម្បី​ក្តី​ស្រលាញ់​, ជួយសង្គ្រោះ​ដល់​ម្តាយ​ដែល​សម្រាលកូន​និង​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស ។​

​បញ្ជាក់​លោកអ្នក​អាច​បរិច្ចាក​បាន​គ្រប់​ប្រភេទ​ឈាម​ទាំងអស់​មិន​ថា A, B, AB, O នោះទេ​។ តែ​អ្វីដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវការ​ជាបន្ទាន់​នោះ​គឺ​ឈាម​ប្រភេទ A+ & O+ ព្រោះ​ឈាម​ប្រភេទ​នេះ​ជា​ប្រភេទ​ឈាម​កម្រ​។ ឈាម​ប្រភេទ O+ អាចជួយ​សង្គ្រោះ​អ្នក​ជម្ងឺ​បាន​គ្រប់​ប្រភេទ ឈាម តែ​អ្នក​ជម្ងឺ​ដែលមាន​ឈាម​ប្រភេទ O+ ទាល់តែ ប្រភេទ O+ ដូចគ្នា​ទើប​អាចជួយ​សង្គ្រោះបាន​។

​ប្រសិនបើ​លោកអ្នក​ចូលរួម​ផ្តល់​ឈាម នោះ​លោកអ្នក​អាចជួយ​ជីវិត​មនុស្ស​បាន​យ៉ាងតិច ៦​នាក់ ដោយសារ​ឈាម​របស់​លោកអ្នក​ត្រូវបាន​ចែករំលែក​ជា​សមាសភាព​ឈាម​យ៉ាងតិច ៣ ផ្នែក​ដូចជា​: ប្លា​ស្មា​, ឈាមក្រហម និង ប្លា​កែ​ត ។​

* បញ្ជាក់​គំលាត​នៃ​ការផ្តល់​ឈាម​ម្តងៗ​មាន​រយះពេល​:
១/ សម្រាប់​បុរស រយះពេល ៣ ខែ
២/ សម្រាប់​នារី រយះពេល ៤ ខែ​
​លោកអ្នក​ដែល​ចង់​ចូលរួម​អាច​ទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​ជិត​មន្ទី​ពេទ្យ​រុ​ស្សុ​ី​។
​សូម​អរគុណ​ចំពោះ​ការចំណាយ​ពេលវេលា​រប​ស់លោក​អ្នកអាន និង សង្ឃឹមថា​ចូលរួម​ទាំងអស់គ្នា​។ ការបរិច្ចាក​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ ផ្ទុយទៅវិញ​វា​នឹង​បង្កើត​គ្រាប់​ឈាម​ថ្មី​ធ្វើអោយ​សុខភាព​ល្អ​ជាង​មុន​។​។​។​។​។​។
#​ឈាម​ខ្ញុំ​សង្គ្រោះ​ប្រជាជន​ខ្ញុំ
#​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់
The Love Club» ៕ ​សាវុធ​

spot_img
×