Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បន្ត​សម័យប្រជុំ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង ច្បាប់​ចំនួន​ពីរ គឺ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ខេ​ម​បូឌា អ៊ិន​ធើរ​- ណេ​ស្យូណល អ៊ិន​វេស្ត​មែន ឌី​វើឡុ​បមែន គ្រុប​។ នេះ​បើ​តាម​ការសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​សូមជម្រាបថា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ស្នេ​ថេក ខូ អិល​ធី​ឌី និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ខេ​ម​បូឌា អ៊ិន​ធើរ​ណេ​ស្យូណល អ៊ិន​វេស្ត​មែន ឌី​វើឡុ​បមែន គ្រុប​។ សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ បាន​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត បន្ទាប់​ពី គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​ចប់​សព្វគ្រប់​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​ជា​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ថ្ងៃ​សុក្រ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨៖

 

spot_img
×