Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត​ខ្សែភ្លើង ទៅ​ឆក់​ត្រី បែរ​ជា​ឆក់​ខ្លួនឯង​

spot_img

​កំពង់ស្ពឺ ៖ ករណី​ត​ខ្សែភ្លើង​យកទៅ​ឆក់​ត្រី បែរ​ជា​ឆក់​ខ្លួនឯង បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត ចោល​ប្រពន្ធ​កូន ថ្ងៃ​សុក្រ ទី​១៥ ខែ មិថុនា ឆ្នាំ ២០១៨ វេលា​ម៉ោង ៣:១០​នាទី​ទៀបភ្លឺ នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ឌួង វណ្ណី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ និង​ឈ្មោះ គង់ ប៊ុនធឿន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បាននាំគ្នា​ត​ខ្សែភ្លើង​ចេញពីផ្ទះ​ខ្លួនឯង ចម្ងាយ ៣០​ម៉ែត្រ យក​ទៅ​ឆក់​ត្រី​នៅ​ត្រពាំង​ខាងជើង​ភូមិ ចៃដន្យ​ដើរ​ជាន់​ខ្សែ​តំណ បណ្ដាលឲ្យឆ​ក់​ឈ្មោះ ឌួង វណ្ណី ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​ឈ្មោះ គង់ ប៊ុនធឿន រងរបួស​ធ្ងន់ បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​។ ចំពោះ​សាកសព​ជនរងគ្រោះ​ខាងលើ ក្រុមគ្រួសារ​បាន​ទទួល​ស្គាល់ ពិត​ជា​ករណី​ឆក់​ខ្សែភ្លើង មក​ពី​ការ​ឆក់​ត្រី ហើយ​បណ្ដាលឲ្យឆ​ក់​ស្លាប់​ពិតប្រាកដ​មែន​។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​សំណូមពរ សមត្ថកិច្ច អាជ្ញាធរ សូម​អង្វរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្ដា​បញ្ឈប់​សកម្មភាព​ឆក់​ត្រី​បែប​នេះ​ទៅ ទោះបី​រូបភាព​ណាក៏ដោយ ឆក់​ដោយ​ឧបករណ៍​អាគុយ ខ្សែភ្លើង ឬ​ឧបករណ៍​រំសេវ​បោក​ត្រី ថ្ម​ស្អុយ ព្រោះនេះ​ជា​បទល្មើស​ដែល​អាច​ផ្ដន្ទាទោស និង​ឈាន​ដល់​ការបង់​អាយុជីវិត​បាន ជាក់ស្ដែង​ដូច​ករណី​ខាងលើ​នេះ​ស្រាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×