Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ដាក់​កប៉ាល់​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ-ចូល​ភ្នំពេញ-ក្រុង​តាខ្មៅ កំពុងស្ថិត​ក្នុងការ​សិក្សា​នៅឡើយ​

spot_img

​ភ្នំពេញ​៖ គម្រោង​ដាក់ កប៉ាល់​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ ចូល​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ មកដល់ពេលនេះ​កំពុងស្ថិត​ក្នុងការ​សិក្សា​នៅឡើយ​ទេ ។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​នេះ​បានអោយដឹងថា គម្រោង​នៃ​ការបង្កើតអោយមាន​សេវា កប៉ាល់​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ ចូល​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ក្រសួង​សារ​ធា​រណការ​និង​ដឹកជញ្ជូន មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​L Y P (​លី យ៉ុង​ផាត់ )​បាន​នឹង​កំពុង​សិក្សា​នៅឡើយ​ទេ ហើយ​គម្រោង​នេះ​នឹង​ដាក់អោយ​ដំណើរការ​នៅពេលណា​នោះ លោក សាំ ពិសិដ្ឋ មិនបាន​បញ្ជាក់ថា នឹង​ចេញ​នៅពេលណា​អោយបាន​ច្បាស់លាស់​នោះទេ ដោយ​ត្រូវ​សិក្សា​អោយបាន​លម្អិត​ជាមុនសិន​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​២០១៧​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​មួយ លើ​គម្រោង​នៃ​ការបង្កើតអោយមាន​កប៉ាល់​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​តាម​ដង​ទន្លេ​ចេញ ចូល​ភ្នំពេញ ក្រុង​តាខ្មៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ បើតាម​គម្រោង​នេះ​នឹងមាន​កប៉ាល់​ល្បឿន​លឿន​ប្រមាណ ២០​គ្រឿង ដើម្បី​ដាក់អោយ​ដំណើរការ​តាមផ្លូវ​ទឹក​នេះ​។​

​គម្រោង​នេះ​នឹង​ដឹក​អ្នកដំណើរ​តាម​ចំណត​ដែល​នឹងមាន​នៅតាម​ទន្លេសាប នៅ​ទន្លេចតុមុខ នៅ​ទន្លេបាសាក់ ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ខណ្ឌ ព្រែក​ព្នៅ រហូតមកដល់​រាជធានី​ភ្នំពេញ និង​បន្ត​ដល់​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ហើយ​បើតាម​គម្រោង នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៨​យប់ ដែលមាន​ចម្ងាយ​ធ្វើដំណើរ​ជាង​២៤ គីឡូម៉ែត្រ​។ សាលា​រាជធានី នឹង​សាងសង់​ផែ និង​ចំណត​អ្នកដំណើរ​ចំនួន​៩​កន្លែង រវាង​ពី​ព្រែក​ព្នៅ​និង​ក្រុង​តាខ្មៅ និង​ប្រើ​កប៉ាល់​ល្បឿន​លឿន​ចំនួន ២០​គ្រឿង ដែល​កប៉ាល់​១​គ្រឿង​អាច​ផ្ទុក​អ្នកដំណើរ ចំណុះ​បាន ៩០​នាក់​។ កប៉ាល់​នោះ អាច​បើកបរ​ក្នុង​ល្បឿន ពី​៣០​ទៅ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ការធ្វើដំណើរ​ពី​ចំណត​១ ទៅ​ចំណត​១ នឹង​ប្រើ​រយៈពេល​ពី ១២​នាទី ទៅ​១៥​នាទី​៕ ដោយ​៖​កូ​ឡាប​

spot_img
×