Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់​គ្នា​ពេល​រួម​រ័ក្ស គ្រូពេទ្យ​មកដល់ តែ​ប៉ូលិស​នាំ​ជន​ទាំង​ពីរ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ដោះស្រាយ​មុន​ពេល​សង្គ្រោះ​ (មានវីដេអូ)

spot_img

​ហេតុការណ៍​នេះ​គឺ​បុរស​ជា​ប្តី​បាន​លួច​សហាយស្មន់​ជាមួយ​ម្ចាស់​ផ្ទះសំណាក់ ហើយ​ត្រូវបាន​រកឃើញ​ថា “​ជាប់​គ្នា​” ពេល​ពួកគេ​គេច​ទៅ​រួម​រ័ក្ស​គ្នា​នៅ​ឯ​សណ្ឋាគារ​មួយ នៅ​ប្រទេស Kenya ។​

​តាម​គេហទំព័រ Nairobi News បុរស​ម្នាក់​បាន​ទៅ​បំពេញបេសកកម្ម​នៅ​ប្រជុំជន Kitale ហើយ​ទុក​ភរិយា​ខ្លួន​ឲ្យនៅ​ដេក​ផ្ទះសំណាក់​នៅ​ប្រជុំជន Lodwar ប៉ុន្តែ​ក្រោយមក​នារី​ជា​ប្រពន្ធ បាន​ចោទប្រកាន់​ថា ប្តី​របស់​ខ្លួន​មាន​សហា​ស្មន់​ជាមួយ​ម្ចាស់​ផ្ទះសំណាក់​ដែល​ពួកគេ​ស្នាក់នៅ ។​

​រឿងរ៉ាវ​ដំបូង​ឡើយ​គឺ​នៅ​សណ្ឋាគារ​មួយ គេ​បាន​ឮ​ស្នូរ​សម្រែក​ស្រែក​ខ្លាំងៗ ហើយ​បុគ្គលិក​សណ្ឋាគារ​ក៏​ទៅ​ពិនិត្យមើល​ជាមួយនឹង​ភ្នាក់ងារ​ប៉ូលិស ។ ពេលទៅដល់​បន្ទប់​មួយ​ដែល​ឮស្នូរ​សម្រែក ស្រាប់តែ​ឃើញ​ប្រុស​ស្រី​មួយគូ “​ជាប់​គ្នា​បេះ​មិន​ដាច់​” ក្នុង​សភាព​អាក្រាតកាយ “​ប្រុស​លើ​ស្រី​ក្រោម​” ។ ពួកគេ​បាន​ហៅ​វេជ្ជបណ្ឌិត មក​សង្គ្រោះ មុន​នោះ​ប៉ូលិស​បាន​ដឹក​ជនរងគ្រោះ​ទាំង​ពីរ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ដោះស្រាយ ព្រោះ​មាន​បណ្តឹង​របស់​ប្រពន្ធ ។ នៅពេល​ដឹក​ចេញពី​សណ្ឋាគារ​ប៉ូលិស​បង្ខំចិត្ត​ត្រូវ​ផ្ទុះ​អាវុធ​ដើម្បី​បំបែក​ហ្វូង​មនុស្ស​ដែល​ចោមរោម​តាមមើល ។​

​មូលហេតុ​នៃ​ការ​ជាប់​គ្នា​បែបនេះ នៅ​ពុំទាន់​បាន​សន្និដ្ឋាន​ទេ គ្រាន់តែ​ដឹងថា ប្រដាប់​ភេទ​រប​ស់បុរ​ស​នោះ​បាន​ជាប់គាំង​ដោយសារ​បណ្តា​សាច់ដុំ​នៅក្នុង​ទ្វារមាស​វាក​ន្ទ្រា​ក់​ហើយ​គាប​ជាប់​លិង្គ​របស់​បុរស​នោះ​តែម្តង ។​

​មុន​នោះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ក៏​មាន​ស្រី​ម្នាក់​លួច​នាំ​ប្រុស​ឈ្មោល​មក​ផ្ទះ ខណៈ​ប្តី​ជាប់​ទៅ​ធ្វើការ​ឆ្ងាយ ប្រហែលជា​ត្រូវ​បណ្តាសារ​ហើយ​ពួកគេ​ទាំងពីរ​ក៏​បាន​ជាប់​គ្នា​បែប​នេះ ក្នុងពេល​ប្រព្រឹត្ត​អំពើ​ល្មើស ។​

​ក្នុង​ករណី​នោះ​ប្រុស​ស្រី​ពីររូប​នេះ បាន​ត្រូវ​អ្នក​ជួយ​សង្គ្រោះ​បង្ខំ​ដឹក​តាម​រទេះ​កាត់​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ ៕ ចន្ទ្រា​

spot_img
×