Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងឯក​អុក​ឥណ្ឌា​រូបនេះ បដិសេធ​ចូលរួម​ប្រកួត​«​ជើងឯក​អុក​អន្តរជាតិ​»​នៅ​អ៊ីរ៉ង់ ព្រោះ​មិន​ពេញចិត្ត​គេ​បង្ខំ​ឲ្យ​ធ្វើ​រឿង​មួយ​នេះ (​មាន​វីដេអូ​)

spot_img

​កំពូល​តារា​អ្នក​លេងអុក​ជនជាតិ​ឥណ្ឌា បានសម្រេច​ចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត​ជើងឯក​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការពាក់​កន្សែង​អ៊ិ​ស្លាម ។​

​អតីត​ម្ចាស់​ជើងឯក​ផ្នែក​នារី នាង Soumya Swaminathan បានធ្វើការ​ថ្កោលទោស​ចំពោះ​ច្បាប់​ស្លៀកពាក់ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​លេងអុក «Asian Nations Chess Cup» ដែលជា​ការរំលោភ​លើ​សិទ្ធមនុស្ស​របស់​នាង ។​

​ជើង​អុក​ដ៏​ចំណាន​វ័យ ២៩ ឆ្នាំ រូបនេះ​បានធ្វើ​សេចក្តីប្រកាស​មួយ​នេះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សៅរ៍ ។​

​នាង Swaminathan បានសរសេរថា​៖ «​ខ្ញុំ​បាន​រកឃើញ​ច្បាប់​ពាក់​កន្សែង​អ៊ិ​ស្លាម​ដ៏​កំហិត​របស់​អ៊ីរ៉ង់​នេះ ដែលជា​ការរំលោភ​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដែល​ក្នុងនោះ​រួមទាំង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិសេរីភាព​ក្នុង​ការគិត​, ការយល់ដឹង និង​សាសនា​» ។ នាង​បន្តថា​៖ «​វា​ហាក់ដូចជា​ស្ថិតក្រោម​កាលៈទេសៈ​បច្ចុប្បន្ន​ពេក​ហើយ ហេតុនេះ វា​គ្រាន់តែ​ជា​វិធី​តែមួយគត់ សម្រាប់​ខ្ញុំ​ការពារ​សិទ្ធិ​របស់ខ្ញុំ​មិន​ទៅ​អ៊ីរ៉ង់​» ។​

​អ៊ីរ៉ង់​បាន​តម្រូវ​ឲ្យ​ស្ត្រី​ពាក់ «​កន្សែង​គ្រប​ក្បាល​» នៅ​ទីកន្លែង​សាធារណៈ ចាប់តាំងពី​បដិវត្ត​អ៊ិ​ស្លាម​ឆ្នាំ ១៩៧៩ មក​ម្លេះ ។ ចាប់តាំងពី​ពេលនោះ​មក ស្ត្រី​ត្រូវបាន​អនុ​វ​ញ្ញាត​បង្ហាញ​ត្រឹម​មុខ​, ដៃ និង​ជើង នៅ​ទីកន្លែង​សាធារណៈ ស្ថិតក្រោម​ច្បាប់​អ៊ីរ៉ង់ ។ ពួកគេ​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ស្លៀកពាក់​ជាមួយ​សម្លៀកបំពាក់​ពណ៌​តិចតួច​ប៉ុណ្ណោះ ។​

​គោលការណ៍​បែបនេះ បាន​អនុវត្ត​តាមរយៈ​ព្រឹត្តិការណ៍ Asian Nations Chess Cup ក៏​នាំ​ឲ្យ​កើតជា​បញ្ហា​ស្រដៀង​គ្នា​នេះ ពាក់ព័ន្ធ​ដល់​អ្នក​លេងអុក​អន្តរជាតិ​ជាច្រើនរូប នៅ​អតីតកាល​ផងដែរ ។​

​នៅក្នុង​ឆ្នាំ​២០១៦ ជើងឯក​អុក​អាមេរិក​ឈ្មោះ Nazi Paikidze-Barnes ក៏បាន​បដិសេធ​ពាក់​កន្សែង​ក្បាល​នេះ​ផងដែរ ដែល​ធ្វើ​ឲ្យ​នាង​ធ្វើពហិការ​មិន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ។​

​ទន្ទឹម​នោះ​ផងដែរ ស្តេច​អុក​អ៊ីរ៉ង់​ឈ្មោះ Dorsa Derakhshani ក៏​ត្រូវបាន​ហាមឃាត់​ដោយ​សហព័ន្ធ​អុក​អ៊ីរ៉ង់ នៅ​ឆ្នាំ​២០១៧ បន្ទាប់ពី​ចូលរួម​ការប្រកួតប្រជែង​អន្តរជាតិ​នៅ​បរទេស ដោយ​មិន​ពាក់​កន្សែង​ក្បាល ។​

​ការសម្រេចចិត្ត​របស់ Swaminathan សុខចិត្ត​បោះបង់​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​ការសរសើរ​ជាស​កល​លើ​បណ្តាញ​សង្គម ៕ ឧ​ត្ត​ម​

  

spot_img
×