Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ហៅថា Spider-man ចុះ​សត្វ​វិញ​ហៅ​អ្វី​ដែរ ខណៈពេល​ដែល​វា​វារ​ឡើង​អគារ​កម្ពស់ ២៣ ជាន់ នៅ​អាមេរិក​? (មានវីដេអូ)

spot_img

​ពូជ​សត្វ​ខ្លាឃ្មុំ​ឆ្មា នៅ Minnesota ប្រទេស​អាមេរិក បាន​ក្លាយ​ជា​តារា​មួយ​ដួង លើ​បណ្តាញ​សង្គម​ដែល​ក្នុងអំឡុងពេល ១ រាត្រី​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​នាំគ្នា​សួរថា តើ​គួរ​ផ្តល់​គោ​រម្យ​ងារ​អ្វី​ដល់​វា ។​

​ខ្លាឃ្មុំ​ឆ្មា វា​ឡើង​ជញ្ជាំង​ត្រង់ភ្លឹង​។​

​តាម Live Science ខ្លាឃ្មុំ​ឆ្មា​មួយ​នេះ​បាន​វារ​ឡើង​តាម​ជញ្ជាំង​បេតុង​ត្រង់ភ្លឹង​ឆ្ពោះទៅកាន់​ដំបូល​អគារ​ជាន់​ទី ២៣ នៅ St. Paul, Minnesota ។ ឥឡូវ​ពួកគេ​រង់ចាំ​សំឡឹង​មើល​វា​វិលត្រឡប់​មក​កាន់​ផ្ទៃដី​វិញ ។​

​ខ្លាឃ្មុំ​ឆ្មា សម្រាក​យក​កម្លាំង​នៅ​គែម​បង្អួច​បន្ទប់​មួយ ។​

​គួរកត់សម្គាល់​ថា ដើម្បី​ឡើង​ដល់​ជាន់​ទី ២៣ វា​ត្រូវ​ចំណាយពេល​ប្រមាណ ២៣ ម៉ោង​ឯណោះ ហើយ​វា​ឡើង ២-៣​ជាន់ វា​សម្រាក​ម្តង ដោយ​គ្មាន​ចំណីអាហារ និង​ទឹក​ផឹក ជា​ហេតុ​ធ្វើឲ្យ​អ្នក​អភិរក្ស​សត្វ​បានសម្រេ​ចចាប់​វា​បញ្ជូនទៅ​តំបន់​ព្រៃ​វិញ ។

​ខ្លាឃ្មុំ​ឆ្មា​វា​មាន​ទេពកោសល្យ​ក្នុងការ​លោត​តោង​ណាស់ និង​និយម​រស់នៅ​ជិត​តំបន់​ប្រជុំជន​ដែល​សម្បូរ​អាហារ ប៉ុន្តែ​ចំពោះ​ខ្លាឃ្មុំ​ឆ្មា​មួយ​នេះ​វា​បាន​បង្ខំចិត្ត​តោង​ឡើង​អគារ​ខ្ពស់​ដោយ​សារ​ពេលនោះ​មាន​មនុស្ស​ប្រដេញ​វា ទើប​វា​ប្រញាប់​តោង​ឡើង​ព្រោះ​ភ័យខ្លាច ។​

​ឥឡូវនេះ​គេ​បាន​បញ្ជូន​វា​ទៅ​កាន់​តំបន់​ព្រៃ​វិញ​ហើយ ៕ លី​សា​

spot_img
×