Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ណាស់​ដែល​គ្មាន​មនុស្ស​ស្លាប់ ខណៈពេលរ​មូល​ដែក ២ ដុំ ទម្ងន់ ៦០​តោន បុក​ដាច់ច្រវ៉ាក់ រួច​កិន​ខ្ទេច​ក្បាល​កុងតឺន័រ នៅ​ផ្លូវ​ជាតិ​ប្រទេស​វៀតណាម​

spot_img

​តាមរយៈ​ឃ្លីប​ខាងក្រោម បង្ហាញឲ្យឃើញករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើ​ង​ដោយ​ការធ្វេសប្រហែស តែ​សំណាងល្អ​ដែល​ពុំ​បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​គ្រាន់តែ​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ និង​រាំងស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ ។ របាយការណ៍​របស់​ប៉ូលិស​ប្រាប់​ថា ៖ រថយន្ត​ដឹក​រមូល​ដែកថែប​នេះ បើក​ពីក្រោយ​រថយន្ត​មួយ​បាន​ជួប​ឧបសគ្គ ហើយ​បង្ខំចិត្ត​ជាន់​ហ្វ្រាំង ដែល​ធ្វើឲ្យ​រថយន្ត​ផ្ទុករ​មូល​ដែក​ដែល​ពុំ​បាន​ចងច្រ​វ៉ាក់ និង​ដាក់​កំណល់​ទប់​ឲ្យបាន​ត្រឹមត្រូវ ។ ដែក​ពីរ​រមូរ​មាន​ទម្ងន់ ៦០ តោន បាន​រអិល​បុក​ផ្តាច់​ច្រ​វ៉ាក់ រួច​បន្ត​ដំណើរ​កិន​ខ្ទេច​ក្បាល​រថយន្ត រួច​ធ្លាក់​ទៅ​សង្កត់ពីលើ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​ក្បែរ​នោះ ។​

​ជារឿយៗ​នៅ​កម្ពុជា​យើង​ពិសេស​តាម​ផ្លូវជាតិ​លេខ ៤ តែង​ឃើញ​មាន​រថយន្ត​ដែល​ដឹក​ដែក​សរសៃ ឬរ​មូរ​ដែក ហើយ​ពុំ​មាន​ការរៀបចំឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​មុនពេល​ចូលរួម​ចរាចរណ៍​លើ​ផ្លូវជាតិ ។​

​មេត្តា​ចំណាយ​ពេល​មើល​ហេតុការណ៍​នេះ ទុក​ជា​ការបង្ការ​កុំឲ្យ​កើត​មាន​សោកនាដកម្ម​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​នោះ។​

spot_img
×