Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន ស្នើ​នាយករដ្ឋមន្ត្រី​ថៃ​សម្រួល​ដល់​ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​

spot_img

​បាងកក ​៖ ​នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែ មិថុនា នេះ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​វេទិកា​នាយក​ប្រតិបត្តិ ACMECS ស្ដីពី “​ការ​ភ្ជាប់​ទៅ​អនាគត​របស់​យើង​៖ ការលើក​កំពស់​កិច្ចសហប្រតិបត្តិការ និង​ការធ្វើសមាហរណកម្ម ACMECS” រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​អាគារ​សាំង​គ្រីឡា ក្រុង​បាងកក​។​

​ក្នុងជំនួប​រសៀល​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ថៃ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣២ នៅ​សិង្ហ​បុរី កាលពី​ខែ មេសា កន្លងទៅនេះ​។​

​សម្ដេច​តេជោ បាន​សាទរ​ចំពោះ​ការកើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី ៥.៦០៩ លាន​ដុល្លារ ឆ្នាំ​២០១៦ ដល់ ៦.១៦៥ លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ​២០១៧​។ សម្ដេច​តេជោ បាន​ស្នើសុំ​ភាគី​ទាំង​ពីរ​ធ្វើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​អោយ​កាន់តែ​ជិតស្និ​ទ្ធ​ថែម​ទៀត ដើម្បី​សម្រេចបាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី ១៥ ប៊ី​លាន​ដុល្លា នៅ​ឆ្នាំ​២០២០​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ បាន​ស្នើសុំ​អោយ​ភាគី​ថៃ​ជួយ​ជំរុញ​ពន្លឿន​ការចុះហត្ថលេខា​លើ​សេច​ក្ដី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ទំនិញ​ឆ្លងកាត់ និង​កំពុង​រង់ចាំ​ការបំពេញ​នីតិវិធី​ផ្ទៃក្នុង ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេជោ បាន​ស្នើសុំ​អោយ​រាជ​រដ្ឋភិបាល​ថៃ​ជួយ​ជំរុញ​វិនិយោគិន​ថៃ​មក​វិនិយោគ​នៅ​កម្ពុជា​អោយ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ​ដែល​ជួយ​សម្រួល​ដល់​ការផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ហើយ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ដែល​មិន​ទទួល​សិទ្ឋិ​រស់នៅី​ធ្វើ​ការស្របច្បាប់ អោយបាន​រួច​មុន​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១៨ នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​ភាគី​ថៃ​ដែល​បាន​ផ្ដល់​ក្បាលរថភ្លើង​មួយគ្រឿង​ដល់​កម្ពុជា ហើយ​ស្នើសុំ​ភាគី​ទាំងសងខាង​ជួបប្រជុំ​ចរចា​គ្នា​លើ​កិច្ចព្រមព្រៀង​កម្ពុជា​-​ថៃ ស្ដី​ពី​បច្ចេកទេស និង​នីតិវិធី​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវ​ដែក ដើម្បី​ឈានដល់​ការឯកភាព​និង​ចុះហត្ថលេខា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ ព្រមទាំង​បាន​ជំរុញ​អាជ្ញាធរ ពាក់ព័ន្ធ ចាប់ផ្ដើម​ពិភាក្សា​ពី​ការបើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ នៅ អូរ​នាង​(​ខេត្ត​បន្ទាយមានជ័យ​) – បាន​ប៉ា​រ៉ៃ​(​ខេត្ត​ស្រះកែវ​), ទន្ទឹម​នឹង​ការ​ការបើក​ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន​។​

​ជំនួប​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​គឺ​បាន​រឹតចំណង​ទំនាក់ទំនង​ប្រពៃណី​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ថែរ​រក្សា​សន្តិភាព​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។ បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាំគី​រួចហើយ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​លៀង​សាយ​ភោជន៍ ដែល​រៀបចំ​ដោយ​នោក​នាយករដ្ឋមន្ត្រី​ថៃ និង​លោកជំទាវ នៅ​សណ្ឋាគារ Shangri La Hotel ប្រកប​ដោយ​ភាពស្និទ្ឋស្នាល និង​រីករាយ​ក្រៃលែង​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×