Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ញុំ​ក្រ ក៏​មក​ជួយ​បកប្រែ​ស៊ីឈ្នួល​បកប្រែ​នៅ​មន្ទីរពេទ្យ​ចារី តែ​ឃើញ​អ្នកជំងឺ​គាត់​លំបាក​ពេក ខ្ញុំ​គ្រាន់តែ​យក​លុយ​តិចតួច​មួយ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ

spot_img

​ក្មេងប្រុស​នេះ​ចែករំលែក​ក្នុង​បទសម្ភាសន៍​ដូចខាងក្រោម ៖

​ខ្ញុំ​អាយុ ១៣​ឆ្នាំ ស្រុកកំណើត​នៅ​ស្រុក​អាន​យ៉ាង ជាប់​ព្រំប្រទល់​ខេត្តតាកែវ កម្ពុជា ។ ខ្ញុំ​មក​ទីនេះ ដើម្បី​ជួយ​បកប្រែ​ភាសា​ខ្មែរ​ឲ្យ​អ្នកជំងឺ​ម្នាក់​នៅ​តាកែវ ។ ពួកគាត់​បាន​ឲ្យ​កម្រៃ​ខ្ញុំ​មួយថ្ងៃ ១០​ម៉ឺន​ដុង (​ប្រមាណ​ជិត ៥​ដុល្លារ​) ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឃើញ​គ្រួសារ​ពួកគាត់​វេទនា​ពេក គួរឲ្យ​អាណិត​ខ្ញុំក៏​យក​ត្រឹមតែ ៣០.០០០​ដុង​ប៉ុណ្ណោះ (​ជិត ១,៥​ដុល្លារ​) ។​

​ពេល​អ្នកកាសែត​សួរថា តែ ៣០.០០០​ដុង ធ្វើ​ម្តេច​ហូប​គ្រប់ ? ក្មេង​ជំទង់​ឆ្លើយថា គាត់​ឃើញ​ខ្ញុំ​ឃើញ​ខ្ញុំ​មាឌ​ល្អិត​គាត់​លក់​បាយ​ឲ្យ​ខ្ញុំ​យក​ប្រាក់​តែ ១០.០០០​ដុង​ប៉ុណ្ណោះ ។ រៀងរាល់ថ្ងៃ ខ្ញុំ​ដេក​នៅ​ខាងក្រៅ​បន្ទប់ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​បាន​ជួយ​ដល់​គាត់ ។​

​ក្មេងប្រុស​នេះ បាន​និយាយ​យ៉ាង​ខ្លី​ពី​គ្រួសារ​ខ្លួន​ថា ៖ ឪពុក​ម្តាយ​ខ្លួន បាន​លែងលះគ្នា និង​កសាង​គ្រួសារ​ថ្មី​អស់​ហើយ ។ សព្វថ្ងៃ​រស់នៅ​ជាមួយ​នឹង​ជីដូន​ជីតា​ខាង​ឪពុក ហើយ​ពេល​វិស្សមកាល តែង​ដើរ​រក​ការងារ​ធ្វើ ដើម្បី​ជួយ​សម្រាល​ការងារ​លំបាក​របស់​យាយតា​ចាស់ជរា ។​

​ឥឡូវ​ក្មេង​នេះ កំពុងស្ថិត​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ចារី វា​ប្រាប់ថា ប៉ុន្មាន​ថ្ងៃ​ទៀត​បើ​គាត់​បាន​ធូរស្បើយ នោះ​ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ។​

​នេះឯង​គឺជា​ទឹកចិត្ត​របស់​ក្មេងប្រុស​ម្នាក់ ដែល​ក្រីក្រ ដែល​មាន​ចិត្ត​មនុស្សធម៌​ជួយ​ដល់​អ្នក​ទី​ទាល់ ៕ ចន្ទ្រា

spot_img
×