Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ត្រី​ស្រស់ៗ​ធ្លាក់​ពីលើ​មេឃ ប្រជាជន​នាំគ្នា​ទៅ​កើប​ប្រមូល រីឯ​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​មូលហេតុ (មានវីដេអូ)

spot_img

បាតុភូត​ធម្មជាតិ​មិន​ប្រក្រតី តែង​កើត​ឡើង​ជា​ប្រចាំ មិន​ថា​ទីនោះ​ទេ ។ បាតុភូត​ខ្លះ អាច​បកស្រាយ​បាន​តាម​បែប​វិទ្យាសាស្ត្រ ប៉ុន្តែ​ខ្លះទៀត នៅ​ជា​អាថ៌កំបាំង​ទាមទារ​ពេលវេលា​ស្រាវជ្រាវ ។​

​នៅ​កន្លែង​ជាច្រើន​លើ​ពិភពលោក មាន​កើតឡើង​នូវ​ភ្លៀង​ត្រី មានន័យ​ថា​ត្រី​ស្រស់​ត្រូវ​បាន​ធ្លាក់ចុះ​ពី​លើ​មេឃ ។ ជាអាទិ៍​នៅ Tamti ប្រទេស​ម៉ិចស៊ីកូ កាលពី​ខែ​តុលា ឆ្នាំ ២០១៧​កន្លងមក ។ មុន​នោះ​ករណី​ស្រដៀង​គ្នា ក៏​មាន​កើតឡើង​នៅ​អាមេរិក អូស្ត្រាលី ។​ល​។

​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​បាតុភូត​នោះ​ដូចខាងក្រោម ៖

​ព្យុះ​ភាគច្រើន​តែង​អម​ជាមួយ​នូវ​ខ្យល់កួច​យ៉ាងខ្លាំង ។ នៅតាម​ផ្លូវ​គោចរ​របស់​វា វា​នឹង​កួច​យក​នូវ​អ្វីៗ​ដែល​ស្ថិតនៅ​តាម​ផ្លូវ​នោះ ជាអាទិ៍​ផ្ទះសម្បែង ដើមឈើ មនុស្ស សត្វ​… ក៏​ដូចជា​ត្រី​នៅតាម​បឹង​ទន្លេ និង​រួម​ទាំង​សមុទ្រ​ផង ។​

​ក្នុង​ករណី​នោះ​ពពួកសត្វ​ស្រាលៗ​ដូចជា​ត្រី ឬ​កង្កែប ច្រើន​ត្រូវបាន​កួច​ឡើង​លើ​យ៉ាងខ្ពស់ ហើយ​ច្រាន​ទៅ​កាន់​ទី​ឆ្ងាយៗ ទើប​ធ្លាក់​ចុះ ៕ សូយន​

spot_img
×