Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី​អេ​ហ្ស៊ី​ប​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត ​១​ពាន់​លាន​អឺរ៉ូ​ ពីកីឡាករ​សឺ​ជី​អូ រ៉ា​ម៉ូ​ស

spot_img

​មេធាវី​អេ​ហ្ស៊ី​ប បានដាក់​បណ្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១​ពាន់​លាន​ អឺរ៉ូ​ពី​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) បន្ទាប់ពី​ការប៉ះទង្គិច​ដែល​បានបញ្ចប់​ការប្រកួត​របស់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។
​ ​
​ ​មានការ​បារម្ភ​ភ្លាម​ថា កីឡាករ​ម្ចាស់​ពាន​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​រូបនេះ​នឹង​ខកខាន​ការប្រកួត​វើ​ល​ខាប់ ប៉ុន្តែ សាឡា បាន​សរសេរ​តាម​ទ្វី​ត​ធើ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​មាន​ទំនុកចិត្ត​និង​អាច​លេង​បាន​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅ​រុស្ស៊ី​បាន​។​
​លោក វ៉ា​បា បាន​អះអាង​តាម​បណ្តាញ​ទូរទស្សន៍ ថា “​រ៉ា​ម៉ូ​ស មានបំណង​ធ្វើ​ឲ្យ ម៉ូ​ហា​ម៉េ​ដ សាឡា រងរបួស ហើយ​គួរតែ​ដាក់ទណ្ឌកម្ម​ចំពោះ​សកម្មភាព​នេះ​។ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ទៅកាន់ FIFA រួចហើយ​”​។​

​ ​លោក​បន្តថា “​ខ្ញុំ​នឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ដែល​អាចមាន​រហូតដល់​៨៧៣​លាន​ផោន ចំពោះ​ការបង្ក​របួសស្នាម​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត​ដែល រ៉ា​ម៉ូ​ស បានធ្វើ​មកលើ សាឡា និង​ប្រជា​ជាន​អេ​ហ្ស៊ី​ប​”​។​

​ ​ក្រុមគ្រូពេទ្យ​របស់​អេ​ហ្ស៊ី​ប​បាន​អះអាងថា សាឡា មាន​បញ្ហា​សន្លាក់ឆ្អឹង​ស្មា ប៉ុន្តែកីឡាករ​រូបនេះ​អាចជា​សះស្បើយ​ទាន់​ការប្រកួត​វើល​​ខាប់​៕

សូយន

spot_img
×