Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ថ្ងៃ​នេះ​ធ្វើ​អ្វី​ក៏​សម្រេច​បាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ រាសី​ឡើង អាច​បើ​ទុន​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា រីកចម្រើន​ឈាន​ឡើង​ដល់​ចំណុច​រួមមួយ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន មានលទ្ធភាព​ឡើង​តំណែង ។ លុយកាក់ អាច​កើន​ថែម​ចំណូល​ដោយសារ​ត្រូវ​បាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ និង​សុភមង្គល ។​

​ឆ្នាំ​ខាល ៖ ការងារ កុំ​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ ព្រោះ​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​ការងារ ។ លុយកាក់ កុំ​ជឿ​ពាក្យសម្តី​អ្នកដទៃ​បញ្ចៀស​ត្រូវ​ចាញ់បោក​ប្រាក់កាស ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​ថោះ ៖ ការងារ​គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដូច្នេះ​ទើប​មាន​ប្រយោជន៍​សម្រាប់​ការឈាន​ឆ្ពោះ​ទៅ​មុខ​របស់​អ្នក ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ។ មនោសញ្ចេតនា គួរ​ជឿជាក់​លើ​គ្នា​ទើប​ចំណង​ស្នេហ៍​មិន​រង្គោះរង្គើ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ការងារ​សម្រេច​បាន​ដោយ​រលូន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា​គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល ផ្អែមល្ហែម​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា កុំឲ្យ​សាបរលាប ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការប្រែប្រួល​ច្រើន ប្រយ័ត្ន​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មាន​មនុស្ស​ចង់​បោកប្រាស់ កុំ​ទុកចិត្ត​អ្នក​ទើប​ស្គាល់គ្នា ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមី ៖​ការងារ មិន​សូវ​ល្អ គួរ​មាន​ផែនការ​រៀបចំ​ឡើង​វិញ ។ លុយកាក់ ត្រូវ​ចេះ​ឆក់​ឱកាស​រក​ចំណូល​បន្ថែម​ដែល​មិត្តភក្តិ​នាំ​មកឲ្យ ។ មនោសញ្ចេតនា សប្បាយរីករាយ កក់ក្តៅ​ក្នុង​ចិត្ត ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​សរសើរ វាយតម្លៃ​ខ្ពស់ មានឱកាស​ឈានឡើង​ខ្ពស់ ។ លុយកាក់ ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត ហេតុ​នេះ​នឹង​អាច​បាន​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ មិនល្អ ធ្វើ​ការនឿយហត់ តែ​លទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត ។ លុយកាក់ ជា​ថ្ងៃ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន គួរ​តុល្យភាព​ចំណូល​ចំណាយ​ឡើងវិញ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អធ្យាស្រ័យ អត់ឱន​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ ដោយ​ភាព​សកម្ម​នឹង​ការងារ​របស់​អ្នក ហេតុនេះ​លទ្ធផល​ទទួល​បាន​គឺ​ល្អ​លើសលប់ ។ លុយកាក់ មានឱកាស​បង្កើត​ថែម​ចំណូល ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ ថ្នាក់លើ​ពេញចិត្ត​គាំទ្រ​ស្នាដៃ​របស់​អ្នក ។ លុយកាក់ ចំណូល​កើនឡើង​ច្រើន​ជាង​មុន ។ មនោសញ្ចេតនា​គួរលៃ​ពេល​ដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យបាន​ច្រើន ទើប​ស្នេហា​មិន​សោះកក្រោះ ។​

​ឆ្នាំ​កុរ ៖ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការសហការ ចរចា​ជំនួញ​នឹង​ទទួលបាន​លទ្ធផល​ល្អ​បំផុត ។ លុយកាក់​ចំណូល​កើនឡើង តែ​ក៏​ត្រូវ​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕​

spot_img
×