Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ មានបំណង​នឹង​ទូរស័ព្ទ​ជជែក​គ្នា​ជាមួយ​លោក​គីម ជុង​អ៊ុន

spot_img

​ប្រធានាធិបតី​អាមេរិក មាន​គំរោង​ទាក់ទង​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​លោក​បាន​ប្រគល់​លេខ​ទូរស័ព្ទ​ទាក់ទង​របស់​ខ្លួន​ទៅ​ឲ្យ​លោក​គីម ជុង​អ៊ុន ។​

​លោក​ដូណាល់ ត្រាំ និង​គីម ជុង​អ៊ុន នា​ជំនួប​កំពូល​ថ្ងៃ​ទី ១២ ខែមិថុនា នៅ​សិង្ហ​បុរី ។​

​នៅ​ថ្ងៃ​ទី ១៥ ខែមិថុនា ម្សិលម៉ិញ​នេះ​ប្រធានាធិបតី​អាមេរិកដូ​ណាល់ ត្រាំ ឲ្យដឹងថា លោក​នឹង​ទូរស័ព្ទ​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ។ លោក​ត្រាំ​ពោលថា “​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅកាន់​កូរ៉េខាងជើង​” ។ លោក​ត្រាំ​បាន​ថ្លែង​បាន​បែប​នេះ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Fox News ពេល​ត្រូវបាន​សួរ​អំពី​គ្រោង​ការណ៍​របស់​លោក​នា​ទិវា​ឪពុក​ថ្ងៃទី ១៧ ខែមិថុនា ។​

​លោក​ត្រាំ​ក៏​បាន​បញ្ជាក់បន្ថែម​ថា លោក​បាន​ប្រគល់ឲ្យ​លោក​គីម ជុង​អ៊ុន នូវ​លេខ​ទូរស័ព្ទ​ទាក់ទង​ផ្ទាល់​ជាមួយ​លោក ។ លោក​ត្រាំ ពោល “​គាត់​អាច​ទូរស័ព្ទ​មក​ខ្ញុំ​ប្រសិនបើ​ប្រទះ​ការលំបាក​អ្វី​មួយ​នោះ ខ្ញុំ​ក៏​អាច​ទូរស័ព្ទ​ទៅ​គាត់​វិញ​ដែរ ។​

​ស្របពេល​ជាមួយ​គ្នា​នោះ តាម Yonhap ប្រធានាធិបតី​អាមេរិក​លើក​ឡើង​ក្រោយ​ជំនួប​កំពូល​ច្បាស់​ថា លោក​ទទួលបាន​នូវ “​អ្វីៗ​គ្រប់យ៉ាង​” ក្នុង​កិច្ចព្រមព្រៀង​ហើយ “​បាន​ដោះស្រាយ​មួយផ្នែកធំ​” ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។​

​បន្ទាប់មក​លោក​ក៏​ស្ងើចសរសើ​រគីម ជុង​អ៊ុន​ថា ជា​មនុស្ស​ម្នាក់​មាន “​ទេពកោសល្យ​” “​ស្នេហា​ជាតិ​” ហើយ “​ជា​អ្នកចរចា​គួរឲ្យ​គោរព​ម្នាក់​” លោក​ត្រាំ ក៏​បាន​ប្រាប់ថា​លោក​បាន​អញ្ជើញ​លោក​គីម មកកាន់​សេត​វិមាន ហើយ​លោក​ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុង​យ៉ាង​នា​វេលា​សមស្រប​មួយ ៕​សូ​យ​ន​

spot_img
×